មន្ទីរពហុព្យាបាល និងសម្ភព ស្តង់ដារ ចុះកិច្ចព្រមព្រៀងជាមួយ e-Health MyCLNQ ផ្តល់សេវាណាត់ជួប និងព្យាបាលអនឡាញ ដល់អតិថិជន និងអ្នកជំងឺ

មន្ទីរពហុព្យាបាល និងសម្ភព ស្តង់ដារ ចុះកិច្ចព្រមព្រៀងជាមួយ​​ e-Health MyCLNQ ផ្តល់សេវាណាត់ជួប និងព្យាបាលអនឡាញ ដល់អតិថិជន និងអ្នកជំងឺ

​កម្មវិធី App តាមទូរស័ព្ទ e-Health MyCLNQ បានចុះកិច្ចព្រមព្រៀងជាមួយដៃគូថ្មីមួយទៀត គឺ​មន្ទីរពហុព្យាបាល​ និងសម្ភព​ ស្តង់ដារ ដើម្បីផ្ដល់អត្ថប្រយោជន៍​ពិសេសដល់អ្នកពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ តាមប្រព័ន្ធឌីជីថល រួមទាំង​ការពិនិត្យ​ព្យាបាល​ដោយផ្ទាល់​។​

រូបភាពផ្ដល់ដោយ៖ មន្ទីរពហុព្យាបាល និង សម្ភពស្តង់ដារ

ក្រៅពី​ស្វែងរ​កសេវា​សុខភាពបានលឿនរហ័ស និងងាយស្រួលជាងមុន អ្នកជំងឺ​ ដែល​ប្រើប្រាស់​​ ​e-Health MyCLNQ នឹង​ទទួលបានការបញ្ចុះតម្លៃពិសេស​ ​ចាប់ពី ១០ភាគរយ ទៅ ២០ភាគរយ នៅពេល​ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ​នៅ​មន្ទីរពហុព្យាបាល និងសម្ភព​ ស្តង់ដារ។

តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ មន្ទីរពហុព្យាបាល និងសម្ភព​ ស្តង់ដារ បានព្រមព្រៀងកំណត់​តម្លៃ សម្រាប់ការពិគ្រោះ និងព្យាបាល​តាមប្រព័ន្ធពិគ្រោះ និងព្យាបាលលើអនឡាញ ដោយការពិគ្រោះយោបល់ជំងឺទូទៅ ក្នុងតម្លៃ ១០ដុល្លារអាមេរិក សម្រាប់សេវាពិគ្រោះម្តង និងការពិគ្រោះ​យោបល់​ជាមួយវេជ្ជបណ្ឌិតឯកទេស តម្លៃ ២០ដុល្លារអាមេរិក សម្រាប់សេវាពិគ្រោះ     ម្តង។​

ជាមួយគ្នានោះ មន្ទីរសម្រាកព្យាបាល និងសម្ភព​ ស្តង់ដារ ក៏បានយល់ព្រម​បញ្ចុះតម្លៃ​ពិសេសលើសេវាពិគ្រោះ និងព្យាបាលតាមប្រព័ន្ធពិគ្រោះ ព្យាបាលអនឡាញ និងការណាត់ជួប​តាមអនឡាញ រយៈពេល ១២ខែជូន​អតិថិជនទាំងអស់ គឺ​ការពិគ្រោះជំងឺ (ការពិគ្រោះជំងឺតាមរយៈ វិដេអូ និងសំឡេងពីចំងាយ) បញ្ចុះតម្លៃ ២០% ក្នុងមួយសេវាកម្មពិគ្រោះជំងឺ និងសេវាពិនិត្យ​ឈាម សេវារូបភាពវេជ្ជសាស្ត្រ ថ្លៃឱសថ និងសេវា​កម្ម​ផ្សេងៗ បញ្ចុះតម្លៃ​ ១០%​ ជូនអតិថិជន និងអ្នកជំងឺមកទទួលសេវាពិគ្រោះ និងព្យាបាលនៅមន្ទីរពហុព្យាបាល។

រូបភាពផ្ដល់ដោយ៖ មន្ទីរពហុព្យាបាល និង សម្ភពស្តង់ដារ

មន្ទីរពហុព្យាបាល និងសម្ភព​ ស្តង់ដារ ក៏បានយល់ព្រមផ្តល់​កញ្ចប់ពិនិត្យ​សុខភាព ដោយឥតគិតថ្លៃ ចំនួន ២កញ្ចប់ សម្រាប់អ្នកជំងឺ​។ កញ្ចប់និមួយៗ គឺស្នើសុំតម្លៃត្រឹមតែ ១៥០ដុល្លារអាមេរិក ក្នុងមួយកញ្ចប់ ដើម្បី​ផ្តល់ជូនអតិថិជន។ អ្នកទទួលរង្វាន់កញ្ចប់ពិនិត្យសុខភាពនេះ គឺសម្រាប់តែអតិថិជន និងអ្នកជំងឺ​មកទទួលសេវា​នៅគ្លីនិកតាមរយៈការប្រើប្រាស់​ e-Health MyCLNQ និងជាអ្នកទាញ​យក e-Health MyCLNQ រៀងរាល់លេខទី៥០០០ ប៉ុណ្ណោះ។​

មន្ទីរពហុព្យាបាល និងសម្ភព​ ស្តង់ដារ​ មានអាសយដ្ឋាន នៅអាគារលេខ១-២-៣ R មហាវិថី​មុន្នីរ៉េត (ផ្លូវចំការដូង) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មន្ទីរពហុព្យាបាល និងសម្ភព​ ស្តង់ដារ​ ផ្តល់ជូននូវសេវា​កម្ម ដូចជា៖ ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកជំងឺទូទៅ និងកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់​ទូទៅ និងវះកាត់ឆ្អឹង ផ្នែករូបភាព​វេជ្ជសាស្ត្រ និងផ្នែកមន្ទីរពិសោធន៍។

រូបភាពផ្ដល់ដោយ៖ មន្ទីរពហុព្យាបាល និង សម្ភពស្តង់ដារ

មន្ទីរពហុព្យាបាល និងសម្ភព​ ស្តង់ដារ​​ មានសម្ភារបរិក្ខារ​វេជ្ជសាស្ត្រទំនើបៗទាន់សម័យ។ ផ្តល់ការថែទាំ និងការព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត និងមានបន្ទប់​សម្រាកព្យាបាល មានផាសុខភាព និងអនាម័យ​ខ្ពស់។

សូមបញ្ជាក់ថា បន្ទាប់​ពី​​ចុះ​កិច្ច​ព្រមព្រៀងនេះ​ មន្ទីរ​​ពហុ​​ព្យាបាល និងសម្ភព ស្តង់ដារ​ បាន​​ក្លាយ​ជា​ដៃ​គូ​អា​ជីវ​កម្ម​ចម្បង ក្នុងប្រព័ន្ធសុខាភិបាលឌីជីថល​ e-Health MyCLNQ ដើម្បី​បង្កើត និង​ពង្រីក​​អាជីវកម្ម ជាមួយ​អ្នក​​ផ្ដល់​​សេវា​​សុខា​​ភិ​បាល​​ផ្សេង​ទៀត និង​ផ្ដល់សេវាសុខាភិបាលដល់អ្នកជំងឺ ក្នុងស្រុក និងក្រៅស្រុក។  

​​

​​ចាប់ពីពេលនេះតទៅ អ្នក​ជំងឺ​ ដែល​ស្វែងរក​សេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរ​​ពហុ​​ព្យាបាល និងសម្ភព ស្តង់ដារ  កាន់​តែងាយស្រួល ដើម្បីស្វែងរក​គ្រូពេទ្យជំនាញ ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ​​ តាមរយៈ e-Health MyCLNQ។ នោះគឺ​អ្នកជំងឺ​​ ​​​អាច​​​​ណាត់​ជួប និងទទួលការពិនិត្យ ព្យាបាលពី​វេជ្ជ​បណ្ឌិត​ឯកទេស​ ពិសេសសេវាសម្រាលកូន នៅមន្ទីរពហុព្យាបាល និងសម្ភព  ស្តង់​ដារ បាន​​គ្រប់ពេល។

សូមរម្លឹកថា e-Health MyCLNQ ជាប្រព័ន្ធ​ទំនាក់ទំនង​ឌីជីថល ផ្តល់សេវា និងទទួលសេវាពិនិត្យ​​​ព្យាបាលលើទូរស័ព្ទដៃ សម្រាប់​វេជ្ជបណ្ឌិតជំនាន់ថ្មី និងអ្នកស្វែងរក​សេវាពិគ្រោះ និងព្យាបាល​ជំងឺពីវេជ្ជបណ្ឌិត​ជំនាញ។

នៅក្នុងកម្មវិធី e-Health MyCLNQ លោកអ្នក អាចស្វែងរក​វេជ្ជបណ្ឌិត និងទទួលសេវា​ព្យាបាលត្រឹមមួយនាទី លើទូរស័ព្ទដៃលោកអ្នក​។ ទទួលបាន​ព័ត៌មាន​សុខភាព និងកំណត់​ត្រា​ព្យាបាលនៅជាមួយ​លោកអ្នកគ្រប់វិនាទី។ ប្រើរយៈពេលខ្លី និងសន្សំពេលវេលា។ អាចណាត់​ជួប​ជាមួយ​វេជ្ជបណ្ឌិត និងទទួល​សេវាពិគ្រោះជំងឺតាម Video Consult ឬ Tele Consult ហើយ​ក៏អាច Call តាមទូរស័ព្ទ ជួប​គ្រូពេទ្យដោយផ្ទាល់ ឬក៏ណាត់​​គ្រូពេទ្យ ដើម្បី​ព្យាបាលនៅតាមផ្ទះ​។

រូបភាពផ្ដល់ដោយ៖ មន្ទីរពហុព្យាបាល និង សម្ភពស្តង់ដារ

ក្រៅពី​នេះ នៅក្នុង App e-Health MyCLNQ ក៏មានគន្លឹះចំណេះដឹង​ថែទាំសុខភាព សម្រាប់​លោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ស្វែងយល់ពីសុខភាពកាន់តែប្រសើរ និងរីករាយជាងមុន​​។ ដូច្នេះ​នៅពេល​លោកអ្នកដំឡើង ឬ Download កម្មវិធីតាមទូរស័ព្ទ App e-Health MyCLNQ នោះ​ អ្នកជំងឺ​ អស់​បារម្ភនូវពាក្យថា​ ភ្លេចត្រឡប់​មកជួបពេទ្យ ឬក៏​ត្រូវរង់ចាំពេទ្យយូរ និងខកម៉ោង​ការងារ ពេលមកជួប​ពេទ្យម្តងៗ​ ទៀតហើយ​។

តោះ! ទាញយក e-Health MyCLNQ App ឥឡូវ​នេះ តាមរយៈតំណ​ភ្ជាប់​ខាង​ក្រោម​នេះ ដើម្បីបានទាំងសុខភាព និងបានទាំងការបញ្ចុះតំលៃពិសេស ពីមន្ទីរពហុព្យាបាល និងសម្ភព   ​ស្តង់ដារ​ និង e-Health MyCLNQ នៃក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង៕

នៅលើ AppStore: https://apps.apple.com/kh/app/e-health-myclnq/id1573810735

នៅលើ PlayStore: https://play.google.com/store/apps/details?id=com.ssivixlab.eHealth_MyCLNQ