ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មឈានមុខមួយនៅកម្ពុជា កាលពីថ្ងៃទី៣ កញ្ញា បានសម្ពោធដំណើរការជាផ្លូវការ Smart Branch ដ៏ថ្មីសន្លាងដើម្បីផ្តល់សេវាកម្មធនាគារស្វ័យប្រវត្តិ(Self-Banking Services)កាន់ងាយស្រួលដល់អតិថិជន សម្រាប់បើកគណនីថ្មីនិងប្រើប្រាស់សេវាកម្មធនាគារផ្សេងៗទៀតតាមរយៈម៉ាស៊ីនសេវាកម្មឌីជីថលទំនើបៗ ទាន់សម័យ។

សាខា Smart Branch ស្ថិតនៅផ្ទះលេខ ២២៩ និង ២៣១ ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេ
អតិថិជនពេលនេះ អាចប្រើប្រាស់សេវាកម្មធនាគារស្វ័យប្រវត្តិ តាមរយៈម៉ាស៊ីនសេវាកម្មឌីជីថល ដូចជា ម៉ាស៊ីនបើកគណនី (VTM) ម៉ាស៊ីនដក-ដាក់លុយ (CRM) និងម៉ាស៊ីនសេវាកម្មស្វ័យប្រវត្តិជាច្រើនទៀត។

លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល របស់ធនាគារ កាណាឌីយ៉ា(កណ្តាល)កាត់ខ្សែ​បូសម្ពោធ​ សាខា Smart Branch សែនសុខ​កាលពី​ថ្ងៃទី​៣ កញ្ញា។រូបភាព៖​ហ្វេសប៊ុក ធនាគារ កាណាឌីយ៉ា​

តាមរយៈម៉ាស៊ីនបើកគណនី (VTM) លោកអ្នកអាចធ្វើការបើកគណនីដោយខ្លួនឯង ដោយមានអ្នកជំនាញសេវាកម្មអតិថិជន (Virtual Customer Services) រង់ចាំជួយអ្នកគ្រប់ពេល។

ចំពោះម៉ាស៊ីនដក-ដាក់លុយ លោកអ្នកអាចដក-ដាក់លុយ និងមូលប្បទានបត្រ យ៉ាងងាយស្រួល និងឆាប់រហ័សទាន់ចិត្ត។ បន្ថែមពីលើនេះ អតិថិជនអាចប្រើប្រាស់ម៉ាស៊ីនសេវាកម្មធនាគារទំនើបៗបន្ថែមទៀត ដោយសាខា សែនសុខ នឹងបើកបម្រើការជូនអតិថិជន ២៤ម៉ោង ក្នុងមួយសប្តាហ៍។

លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល របស់ធនាគារ កាណាឌីយ៉ា។រូបភាព៖​ហ្វេសប៊ុក កាណាឌីយ៉ា

លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល របស់ធនាគារ កាណាឌីយ៉ា ថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសាខា សែនសុខ នេះ គឺជាដំណាក់កាលមួយ ស្របតាមមាគ៌ាបរិវត្តន៍ឌីជីថល របស់ធនាគារ កាណាឌីយ៉ា ក៏ដូចជា ដើម្បីពង្រឹងនិងនាំយកនូវបទពិសោធន៍ថ្មីៗ ជូនអតិថិជន និងសាធារណជន។ ធនាគារ កាណាឌីយ៉ា នឹងបន្តវិនិយោគអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលថ្មី ព្រមទាំងពង្រឹងនូវធនធានមនុស្សក្នុងធនាគារឱ្យកាន់តែប្រសើរ ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មឈានមុខដល់អតិថិជន។

លោកថ្លែងដូច្នេះថា៖«យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែផ្តល់ការគាំទ្រ និងទំនុកចិត្តមកកាន់ ធនាគារ កាណាឌីយ៉ា ហើយយើងខ្ញុំសូមលើកទឹកចិត្តឱ្យលោកអ្នក មកទទួលយកបទពិសោធន៍ថ្មីនៅសាខា សែនសុខ ថ្មី ជាមួយនឹងបច្ចេកវិទ្យាទំនើបនិងកាន់តែងាយស្រួល។ យើងខ្ញុំនឹងប្តេជ្ញា បន្តនាំជូនលោកអ្នកមកនូវផលិតផលនិងសេវាកម្មថ្មីៗ ដែលមានគុណភាពខ្ពស់ ដើម្បីឱ្យសមស្របទៅនឹងតម្រូវការរបស់ទីផ្សារ និងអតិថិជន នៅក្នុងយុគសម័យធនាគារឌីជីថល»។

គិតត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៣ ទូទាំង២៥ ខេត្ត ក្រុង និងមានទីតាំងទូ ATM និង CRM ជាង ៤០០កន្លែង ទូទាំងប្រទេស៕