ផ្ទះចល័តជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញនៅក្នុងទីក្រុង(Fort Myers) រដ្ឋ ផ្លរីដា(Florida) បន្ទាប់ពីរងការវាយប្រហារពីព្យុះសង្ឃរា នៅថ្ងៃទី២តុលានេះ។

Ian ដែលជាព្យុះសង្ឃរាដ៏ខ្លាំងក្លាបំផុតដែលមិនធ្លាប់វាយលុកសហរដ្ឋអាមេរិក បានធ្វើឱ្យប៉ះពាល់មនុស្សរាប់លាននាក់កាលពីសប្តាហ៍មុន ដោយការវាយលុកភាគខាងលិចប្រទេសគុយបា មុនពេលវាយលុកឆ្លងកាត់រដ្ឋផ្លរីដា ពីឈូងសមុទ្រម៉ិកស៊ិក ទៅកាន់មហាសមុទ្រអាត្លង់ទិក ហើយបន្ទាប់មកបានវាយលុកចុងក្រោយលើរដ្ឋការ៉ូឡាយណា(Carolinas) ។

ចំនួនអ្នកស្លាប់ពីព្យុះសង្ឃរានេះ បានកើនឡើងដល់យ៉ាងហោចណាស់៥១នាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកមនុស្សដែលព្យាយាមចេញពីសហគមន៍ដែលត្រូវបានបំផ្លិចបំផ្លាញ ជាពិសេសនៅក្នុងសហគមន៍មាត់ទឹកដែលរងគ្រោះខ្លាំងបំផុតនៅភាគនិរតីនៃរដ្ឋផ្លរីដា។

ពលរដ្ឋជាង៨សែននាក់ នៅតែគ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋផ្លរីដា ដែលទទួលរងនូវការបំផ្លិចបំផ្លាញដ៏អាក្រក់បំផុត។

ការស្លាប់ភាគច្រើនត្រូវបានកត់ត្រានៅក្នុងទីក្រុង លី ខោនធី (Lee County) ក្នុងរដ្ឋផ្លរីដា៕