សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា​ សម្ដេចបានរៀនសូត្រទ្រឹស្ដីធ្វើសេដ្ឋកិច្ចទាំងពីសេរីនិងកុម្មុនិស្ដ ហើយក្នុងនោះ សម្ដេចបានថ្លែងការពារទ្រឹស្ដីរបស់លោក វ្លាឌីមៀ លេនីន ស្ថាបនិកគណបក្សកុម្មុនិស្ដរុស្ស៊ី ពាក់ព័ន្ធវណ្ណៈនាយទុននិងកម្មករ។

សម្ដេចបានបន្តថា មានការអនុវត្តរំលោភទៅលើទ្រឹស្ដីរបស់លោក លេនីន និងមានការបកស្រាយខុសជាបន្តបន្ទាប់។ សម្ដេចបានថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវ៉ាន់ដាជាង៣ពាន់នាក់នៅព្រឹកថ្ងៃទី៣តុលានេះ៕