អ្នកកាន់សាសនានៅកោះភូកេត ក្នុងប្រទេសថៃបានបន្តធ្វើពិធីសាសនារយៈពេលមួយសប្តាហ៍ប្រចាំឆ្នាំ បន្ទាប់ពីផ្អាក និងកាត់បន្ថយពិធី​ដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩។

អ្នកកាន់សាសនាទាំងនេះ គឺមកពីសហគមន៍ជនជាតិចិន បានទម្លុះមុខ និងខ្លះដើរលើធ្យូងក្តៅនៅឯទីសក្ការៈបូជាដើម្បីលាងជម្រះបាប។

អ្នក​ដែលបាន​ទម្លុះមុខដោយ​វត្ថុ​មុតស្រួច​និយាយ​ថា អត្ថន័យ​នៃ​ការ​ទម្លុះមុខនេះ គឺ​ជា​និមិត្តរូប​នៃ​អំពើ​បាប​ដែល​ពួក​គេ​បាន​និយាយ​ក្នុង​រដូវ​បួសតមអាហារ។ អ្នកខ្លះបាន​បន្ត​ថា ក្រោយ​ពីពិធី​ដង្ហែ​រួច ពួកគេនឹង​មិន​មាន​អារម្មណ៍​ឈឺ​ចាប់​នោះ​ទេ ព្រោះបាន​ធ្វើ​ពិធីដើម្បី​គោរព​ព្រះ​និង​ទេវៈ​ដែលពួកគេ​គោរព​បូជា៕

ប្រភព៖ VOA, បកប្រែ៖ រាជ វិញ្ញូ