ប៉ូលិសឥណ្ឌូណេស៊ីបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា មនុស្ស១២៧នាក់បានស្លាប់ និង១៨០នាក់ទៀតបានរងរបួសបន្ទាប់ពីមានការរត់ជាន់គ្នា នៅឯការប្រកួតបាល់ទាត់មួយក្នុងខេត្ត ជ្វាខាងកើត (East Java) ប្រទេសឥណ្ឌូនេស៊ី។

ករណីរត់ជាន់គ្នាស្លាប់នេះ គឺបន្ទាប់ពីការប្រកួតរវាងក្រុម Arema FC និង Persebaya Surabaya បានបញ្ចប់ អ្នកគាំទ្រមកពីក្រុមចាញ់បានចូលលុកលុយក្នុងទីលាន ហើយប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បង្កឱ្យមានការរត់ជាន់គ្នា និងការថប់ដង្ហើម៕

ប្រភព៖ VOA, បកប្រែ៖ រាជ វិញ្ញូ