សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កម្ពុជានៅតែប្រកាន់ជំហរដដែលគឺមិនគាំទ្រការបញ្ជូនទ័ពរបស់រុស្ស៊ីចូលទៅឈ្លានពានទឹកដីអ៊ុយក្រែន រួមទាំងការកាត់តំបន់ចំនួន៤របស់អ៊ុយក្រែនឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តីនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋដែលយល់ព្រមផ្លាស់ទីលំនៅចេញពីតំបន់អង្គរនៅព្រឹកថ្ងៃទី១តុលានេះ។ ប្រទេសរុស្ស៊ីទើបបានធ្វើពិធីដាក់បញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ ​គឺ​តំបន់ Donetsk តំបន់ Kherson តំបន់ Luhansk និង​តំបន់ Zaporizhzhia ដែល​តំបន់​ទាំង៤នេះ​មាន​ទំហំ​ស្មើ​នឹង​ប្រមាណ ១៥% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​អ៊ុយក្រែន ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននៅថ្ងៃទី៣០កញ្ញានេះ៕