e-Health MyCLNQ ចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពហុព្យាបាល និងសម្ភពបាគង សែនសុខ ដើម្បីផ្តល់អត្ថប្រយោជន៍ពិសេស និងរង្វាន់សុខភាពដល់អ្នកមកពិនិត្យ និងព្យាបាលជំងឺ។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល និងសម្ភពបាគង សែនសុខ

កម្មវិធី App តាមទូរស័ព្ទ e-Health MyCLNQ បានចុះកិច្ចព្រមព្រៀងជាមួយដៃគូថ្មីមួយទៀត គឺ​មន្ទីរសម្រាកព្យាបាល​ និងសម្ភព​ បាគង សែនសុខ​ កាលពីខែសីហា ឆ្នាំ២០២២ ដើម្បីផ្ដល់អត្ថប្រយោជន៍​ពិសេសដល់អ្នកពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ តាមប្រព័ន្ធឌីជីថល រួមទាំង​ការពិនិត្យ​ព្យាបាល​ដោយផ្ទាល់​។​

ក្រៅពី​ស្វែងរ​កសេវា​សុខភាពបានលឿនរហ័ស និងងាយស្រួលជាងមុន អតិថិជន និងអ្នកជំងឺ​ ដែល​ប្រើប្រាស់​​ ​e-Health MyCLNQ នឹង​ទទួលបានការបញ្ចុះតម្លៃពិសេស​ ​ចាប់ពី ១០ភាគរយ ទៅ ២០ភាគរយ នៅពេល​ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ​នៅ​មន្ទីរពហុព្យាបាល និងសម្ភព​ បាគង សែនសុខ​។

មន្ទីរពហុព្យាបាល និងសម្ភព​ បាគង សែនសុខ មានអាស័យដ្ឋាន នៅអាគារលេខ ១៣៥-១៣៧ ផ្លូវលេខ ១៩២៨ ឬផ្លូវឧកញ៉ា ម៉ុង ឫទ្ធី​​ សង្កាត់ក្រាំង​ធ្នង់ ខណ្ឌសែនសុខ រាជ​ធានី​​​ភ្នំ​​ពេញ​។​

មន្ទីរពហុព្យាបាល និងសម្ភព បាគង សែនសុខ មានអាស័យដ្ឋាន នៅអាគារលេខ ១៣៥-១៣៧ ផ្លូវលេខ ១៩២៨ ឬផ្លូវឧកញ៉ា ម៉ុង ឫទ្ធី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល និងសម្ភពបាគង សែនសុខ

មន្ទីរពហុព្យាបាល និងសម្ភព​ បាគង សែន​សុខ​​ ​បើកដំណើរការ ២៤ម៉ោង លើ ២៤ម៉ោងរៀងរាល់ថ្ងៃ និងមានផ្នែកឯកទេសជាច្រើន ដូចជា៖ សង្រ្គោះបន្ទាន់ និងរបួស (Emergency and Trauma)​ ២៤ម៉ោង ព្យាបាលកំរិតធ្ងន់ (ICU) ពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺលើសឈាម ជំងឺបេះដូង និងសរសៃឈាម ជំងឺទឹកនោមផ្អែម និងក្រពេញ ជំងឺថ្លើម ក្រពះ និងពោះវៀន ជំងឺមហារីក និងគ្រាប់ឈាមព្រមទាំងរោគកុមារ។ វះកាត់ទូទៅ និងវះកាត់ដោយការចោះ។ សម្ភព និងរោគស្រ្តី។ ផ្នែករូបភាពវេជ្ជសាស្ត៖ ថតដោយកាំរស្មីអ៊ិច ស៊ីធីស្គែន (CT Scan) អេកូទូទៅ និងអេកូបេះដូង ថតឆ្លុះក្រពះ ពោះវៀន។

ក្រៅពីនេះ មន្ទីរពហុព្យាបាល និងសម្ភព​ បាគង សែន​សុខ ក៏​មានពិនិត្យឈាម កំហាក ទឹកមូត្រ លាមក។ មានវិភាគសាច់ និងចាក់វ៉ាក់សាំងគ្រប់ប្រភេទ។ មន្ទីរពហុព្យាបាលបាគងសែនសុខ មានបន្ទប់សម្រាកប្រកបដោយផាសុខភាព។

មន្ទីរពហុព្យាបាល និងសម្ភព បាគង សែនសុខ បើកដំណើរការ ២៤ម៉ោង លើ ២៤ម៉ោងរៀងរាល់ថ្ងៃ។​ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល និងសម្ភពបាគង សែនសុខ

សូមបញ្ជាក់ថា បន្ទាប់​ពី​​ចុះ​កិច្ច​ព្រមព្រៀង មន្ទីរ​​ពហុ​​ព្យាបាល និងសម្ភព បាគង សែនសុខ​ បាន​​ក្លាយ​ជា​ដៃ​គូ​អា​ជីវ​កម្ម​ចម្បង ក្នុងប្រព័ន្ធសុខាភិបាលឌីជីថល​ e-Health MyCLNQ ដើម្បី​បង្កើត និង​ពង្រីក​​អាជីវកម្ម ជាមួយ​អ្នក​​ផ្ដល់​​សេវា​​សុខា​​ភិ​បាល​​ផ្សេង​ទៀត និង​ផ្ដល់សេវាសុខាភិបាលដល់អ្នកជំងឺ ក្នុងស្រុក និងក្រៅស្រុក។  

​​ចាប់ពីពេលនេះតទៅ អ្នក​ជំងឺ​ ដែល​ស្វែងរក​សេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរ​​ពហុ​​ព្យាបាល និងសម្ភព បាគង សែនសុខ កាន់តែងាយស្រួល ដើម្បីស្វែងរក​គ្រូពេទ្យជំនាញ ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ​​ តាមរយៈ e-Health MyCLNQ។ នោះគឺ​អ្នកជំងឺ​​ ​​​អាច​​​​ណាត់​ជួប និងទទួលការពិនិត្យ ព្យាបាលពី​វេជ្ជ​បណ្ឌិត​ឯកទេស​ជំងឺ ពិសេសលើសេវា​សង្រ្គោះបន្ទាន់ ២៤ម៉ោង និងរបួស (Emergency and Trauma) រួមទាំងការព្យាបាលកម្រិតធ្ងន់ (ICU)  នៅមន្ទីរសម្រាកព្យាបាល និងសម្ភព បាគង សែនសុខ បាន​​គ្រប់ពេល។

ម៉ាស៊ីនធីស្គែន (CT Scan) នៅមន្ទីរសម្រាកព្យាបាល និងសម្ភព បាគង សែនសុខ។​ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល និងសម្ភពបាគង សែនសុខ

សូមរម្លឹកថា e-Health MyCLNQ ជាប្រព័ន្ធ​ទំនាក់ទំនង​ឌីជីថល ផ្តល់សេវា និងទទួលសេវាពិនិត្យ​​​ព្យាបាលលើទូរស័ព្ទដៃ សម្រាប់​វេជ្ជបណ្ឌិតជំនាន់ថ្មី និងអ្នកស្វែងរក​សេវាពិគ្រោះ និងព្យាបាល​ជំងឺពីវេជ្ជបណ្ឌិត​ជំនាញ។

នៅក្នុងកម្មវិធី App e-Health MyCLNQ លោកអ្នក អាចស្វែងរក​វេជ្ជបណ្ឌិត និងទទួលសេវា​ព្យាបាលត្រឹមមួយនាទី លើទូរស័ព្ទដៃលោកអ្នក​។ ទទួលបាន​ព័ត៌មាន​សុខភាព និងកំណត់​ត្រា​ព្យាបាលនៅជាមួយ​លោកអ្នកគ្រប់វិនាទី។ ប្រើរយៈពេលខ្លី និងសន្សំពេលវេលា។ អាចណាត់​ជួប​ជាមួយ​វេជ្ជបណ្ឌិត និងទទួល​សេវាពិគ្រោះជំងឺតាម Video Consult ឬ Tele Consult ហើយ​ក៏អាច Call តាមទូរស័ព្ទ ជួប​គ្រូពេទ្យដោយផ្ទាល់ ឬក៏ណាត់​​គ្រូពេទ្យ ដើម្បី​ព្យាបាលនៅតាមផ្ទះ​។

មន្ទីរសម្រាកព្យាបាល និងសម្ភព បាគង សែនសុខ មានបរិក្ខាពេទ្យទំនើបៗ។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល និងសម្ភពបាគង សែនសុខ

ក្រៅពី​នេះ នៅក្នុង App e-Health MyCLNQ ក៏មានគន្លឹះចំណេះដឹង​ថែទាំសុខភាព សម្រាប់​លោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ស្វែងយល់ពីសុខភាពកាន់តែប្រសើរ និងរីករាយជាងមុន​​។ ដូច្នេះ​នៅពេល​លោកអ្នកដំឡើង ឬ Download កម្មវិធីតាមទូរស័ព្ទ App e-Health MyCLNQ នោះ​ អ្នកជំងឺ​ អស់​បារម្ភនូវពាក្យថា​ ភ្លេចត្រឡប់​មកជួបពេទ្យ ឬក៏​ត្រូវរង់ចាំពេទ្យយូរ និងខកម៉ោង​ការងារ ពេលមកជួប​ពេទ្យម្តងៗ​ ទៀតហើយ​។

តោះ! ទាញយក e-Health MyCLNQ App ឥឡូវ​នេះ តាមរយៈតំណ​ភ្ជាប់​ខាង​ក្រោម​នេះ ដើម្បីបានទាំងរង្វាន់សុខភាព និងបានទាំងការបញ្ចុះតំលៃពិសេស ពីមន្ទីរពហុព្យាបាល និងសម្ភពបាគង សែនសុខ និង e-Health MyCLNQ នៃក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង។

នៅលើ AppStore: https://apps.apple.com/kh/app/e-health-myclnq/id1573810735

នៅលើ PlayStore: https://play.google.com/store/apps/details?id=com.ssivixlab.eHealth_MyCLNQ