សម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាស់តឿនជាថ្មីឱ្យអាជ្ញាធរឃុំសង្កាត់ ស្រុក និងខេត្ត មិនត្រូវបើកភ្នែកម្ខាងបិទភ្នែកម្ខាងឡើយ គឺត្រូវតែទទួលខុសត្រូវចំពោះពលរដ្ឋដែលជាម្ចាស់ឆ្នោតនិងរដ្ឋាភិបាល ក្នុងការបង្ក្រាបកុំឱ្យមានល្បែងស៊ីសង ចោរលួចនិងប្លន់ និងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាឱ្យសង្គមមានសុខដុមរមនា ហើយមិនត្រូវជិះសេះលែងដៃក្រោយពីបោះឆ្នោតហើយនោះទេ។

សម្ដេចបានប្រកាសបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា៧ខ្នងនិងសមិទ្ធផលនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៨កញ្ញា៕