សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សភាពការណ៍បានដើរខុសពីពេលមុន ព្រោះពលរដ្ឋកម្ពុជាធ្លាប់តែត្រូវបានគេជួញដូរទៅក្រៅប្រទេស ប៉ុន្តែនៅពេលនេះ ជនបរទេសត្រូវបានគេជួញដូរចូលមកកម្ពុជាវិញម្ដង។

សម្ដេចលើកឡើងថា ការជួញដូរមនុស្សចូលកម្ពុជានេះ ដោយសារកម្ពុជាមានសន្ដិភាព ការបោកបញ្ឆោតថាការងារនៅកម្ពុជាទទួលបានប្រាក់ខែខ្ពស់ និងកត្តាខ្វះចន្លោះផ្សេងទៀត។ សម្ដេចបានលើកឡើងបែបនេះ នៅក្នុង«វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃទី២៩កញ្ញានេះ៕