នៅព្រឹកថ្ងៃទី២៨កញ្ញានេះ ក្រុមហ៊ុន ប៊្លូត្រូនិក បានប្រគល់ទូរសព្ទស្មាតហ្វូនស៊េរីថ្មីបំផុតគឺ iPhone 14 Series ដល់អតិថិជនដែលបានចូលរួមក្នុងកម្មវិធី First Sale និង iPhone 14 Pick Up Event។ កម្មវិធីនេះ បានធ្វើឡើងនៅហាង ប៊្លូត្រូនិក សាខាមុន្នីរ៉េត ដែលមានការចូលរួមពីអតិថិជនយ៉ាងច្រើនកុះករ និងមានភាពអ៊ូអរជាខ្លាំង បន្ទាប់ពីពួកគាត់បានបញ្ជាទិញ (Pre-Order) ក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះ។

អ្វីដែរនឹកស្មានមិនដល់ គ្រាន់តែហាងលក់គ្រឿងអេឡិចត្រូនិច ប៊្លូត្រូនិក បើកឱ្យអតិថិជនអាច បញ្ជាទិញ (Pre-Order) iPhone 14 Series ប្រមាណមួយសប្តាហ៍ប៉ុណ្ណោះ  សន្ទុះនៃអតិថិជនកក់ទុកមុនមានចំនួនច្រើនលើសលប់ ហើយអំឡុងពេលបញ្ជាទិញនេះ អតិថិជនក៏ទទួលបានការផ្ដល់ជូនយ៉ាងពិសេសពី ប៊្លូត្រូនិក នោះគឺ Vocuher ៣០$ បណ្ណធានាពី Apple រួមនឹងកាដូពិសេសៗ ដែលមាននៅតែ ប៊្លូត្រូនិក ប៉ុណ្ណោះ។

លោក Kevin  អគ្គនាយករងរបស់ក្រុមហ៊ុន Mobile World Group ប្រចាំប្រទេសកម្ពុជា និងជាថ្នាក់ដឹកនាំហាង ប៊្លូត្រូនិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនដែលបានគាំទ្រ ហើយលោកបានសន្យាថា នឹងខិតខំប្រឹងប្រែងដើម្បីបន្តផ្ដល់ជូនសេវាកម្មដ៏ល្អជូនអតិថិជន ព្រមទាំងធានានូវគុណភាព និងតម្លៃរាល់ការទិញទំនិញពីហាង ប៊្លូត្រូនិក។

លោកធានាជូននូវតម្លៃមិនថ្លៃជាងទីផ្សារ បើប្រៀបធៀបជាមួយបណ្ដាហាងដទៃទៀត មិនត្រឹមតែប៉ុណ្ណោះ អតិថិជននៅតែបន្តទទួលបានការផ្ដល់ជូនពិសេសឬប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ពី ប៊្លូត្រូនិក។

ប៊្លូត្រូនិក ក៏កំពុងផ្ដល់ជូនពិសេសៗជាច្រើនទៀតនៅក្នុងខែកញ្ញានេះ រាល់ការទិញទំនិញ ដូចជា ស្មាតហ្វូន គ្រឿងអេឡិចត្រូនិច និងសម្ភារៈផ្ទះបាយ ធានាថាតម្លៃថោកជាងនៅលើទីផ្សារ គ្រប់ម៉ូឌែល បញ្ចុះតម្លៃរហូត៥០% និងមានការថែមជូនកាដូ ១០០%។

គួររំឭកថា រាល់ការទិញទូរសព្ទស្មាតហ្វូន គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់ និងសម្ភារៈផ្ទះបាយទាំងអស់នៅហាង ប៊្លូត្រូនិក អតិថិជនទាំងអស់នឹងទទួលបានការផ្ដល់ជូនយ៉ាងពិសេសដូចជា ការបង់រំលស់ការប្រាក់0% មិនបាច់កក់មុន ឯកសារងាយៗលឿនរហ័ស ផលិតផលសុទ្ធពីក្រុមហ៊ុន១០០% គ្រប់ផលិតផលទាំងអស់សុទ្ធតែមានការធានាត្រឹមត្រូវប្តូរថ្មីជូនវិញក្នុងរយៈពេល៣០ថ្ងៃ ប្រសិនបើមានបញ្ហាបច្ចេកទេសសម្រាប់ទូរសព្ទដៃ ខណៈហាងដទៃផ្ដល់ការប្ដូរថ្មីជូនវិញត្រឹមតែរយៈពេល៧ថ្ងៃតែប៉ុណ្ណោះ និងការផ្ដល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីប្រូម៉ូសិនផ្សេងៗ សូមទំនាក់ទំនងតាមលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 201009 ឬចុច Like ទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/bluetronics.official។

សម្រាប់ការទិញ Online សូមចូលទៅកាន់៖ www.bluetronics.com

ចង់ដឹងពីអាសយដ្ឋានគ្រប់សាខាទាំងអស់របស់ ប៊្លូត្រូនិក សូមចុចតំណនេះ៖ https://www.bluetronics.com/store៕