ធនាគារ ​អេស៊ីលីដា ​ភីអិលស៊ី ​បាន​ទទួល​ពានរង្វាន់​ “ដៃគូធនាគារល្អបំផុត ​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​ នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​ និង​ប៉ាស៊ីហ្វិក” ​ពី​ស្ថាប័ន​សាជីវ​កម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ ​(IFC)​។

ធនាគារ ​អេស៊ីលីដា ​មាន​មោទន​ភាព​យ៉ាង​ក្រៃលែង​ ដែល​បាន​ទទួល​ពានរង្វាន់​ “ដៃគូធនាគារល្អបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក” ពី IFC ដោយសារធនាគារបាន និងកំពុងធ្វើការយ៉ាងជិតស្និតជាមួយនឹងសហគ្រាសធុនតូច និងមធ្យម និងបម្រើនូវផលិតផល-សេវាកម្មហិរញ្ញវត្ថុចម្រុះបែបយ៉ាងសម្បូរបែប ជាពិសេសសេវាកម្មធនាគារអេឡិចត្រូនិក និងឌីជីថល ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។

លើសពីនេះ ធនាគារ អេស៊ីលីដា បានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមប្រកបដោយនិរន្តរភាព។