វារីអគ្គិសនីកំចាយ។ រូបភាព៖ ក្រសួងរ៉ែ និងថាមពល។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតបានលើកឡើងថា ដោយសារភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយឡើងដល់កម្ពស់១៤៨.៦៩ម៉ែត្រ គិតត្រឹមថ្ងៃទី២៧កញ្ញា ខណៈកម្ពស់ទឹកក្នុងអាងដែលត្រូវប្រកាសអាសន្ន គឺនៅកម្ពស់១៤៩ម៉ែត្រ។

អាជ្ញាធរបន្តថា ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ បានជូនដំណឹងពីគម្រោងបើកទ្វាររំដោះទឹកតាមលក្ខណៈបច្ចេកទេស ដូច្នេះនឹងធ្វើឱ្យកម្រិតទឹកក្នុងព្រែកកំពង់បាយ មានកម្ពស់លើសពីធម្មតា។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ភ្លៀងនៅលើផ្ទៃទឹកសមុទ្រ អាចបន្តធ្លាក់ លាយឡំដោយខ្យល់កន្ត្រាក់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី២៨កញ្ញារហូតដល់ថ្ងៃទី៤តុលា៕