រូបថតពីលើអាកាសបង្ហាញពីទន្លេយ៉ាងសេ (Yangtze) ជាទន្លេនិមិត្តរូបរបស់ប្រទេសចិន និងជាបេះដូងនៃចក្រភពចិនអស់រាប់សហស្សវត្សរ៍ បានរីងស្ងួត និងភាពប្រេះក្រហែង ។ រូបភាព៖ RFA

រូបថតពីលើអាកាសបង្ហាញពីទន្លេយ៉ាងសេ (Yangtze) ជាទន្លេនិមិត្តរូបរបស់ប្រទេសចិន និងជាបេះដូងនៃចក្រភពចិនអស់រាប់សហស្សវត្សរ៍ បានរីងស្ងួត និងភាពប្រេះក្រហែង ខណៈប្រទេសចិនឆ្លងកាត់គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

យ៉ាងសេ គឺជាទន្លេវែងបំផុតនៅអាស៊ី និងវែងបំផុតលំដាប់ទី៣នៅក្នុងពិភពលោក។

ផ្នែកនេះ ដែលបានរីងស្ងួតក្រៀមក្រំនៃទន្លេនេះ គឺស្ថិតនៅជិតទីក្រុងវ៉ូហាន(Wuhan) ក្នុងខេត្តហឺប៉ី(Hubei) ភាគកណ្តាលរបស់ប្រទេសចិន។ រូបភាពបង្ហាញពីការរីងស្ងួតនៃទន្លេយ៉ាងសេនេះ បានធ្វើឱ្យគេនឹកឃើញដល់រូបភាពផ្សេងទៀតនៅដើមឆ្នាំនេះ ដែលបង្ហាញពីភាពរាំងស្ងួតដូចគ្នានៅទូទាំងទីក្រុងធំៗរបស់ចិន។

បឹងប៉ូយ៉ាង(Poyang) ជាបឹងទឹកសាបដ៏ធំបំផុតមួយរបស់ប្រទេសចិន នៅខេត្តជៀងស៊ី(Jiangxi) គឺផ្នែកទាំងមូលនៃបឹងបានរីងស្ងួតអស់ហើយ៕

ប្រភព៖ Radio Free Asia, បកប្រែ៖ រាជ​ វិញ្ញូ