ខ្មាន់កាំភ្លើងម្នាក់ នៅរដ្ឋធានីក្នុងសាធារដ្ឋ អូដម៉ូធ្យា (Udmurtia) របស់ប្រទេសរុស្ស៊ី បានបាញ់សម្លាប់មនុស្សអស់១៥នាក់ ក្នុងនោះមានកុមារ១១នាក់។ សាធារដ្ឋអូដម៉ូធ្យា ស្ថិតនៅប៉ែកខាងលិចអឺរ៉ុប និងជាករណីបាញ់ប្រហារលើកទី៤នៅក្នុងតំបន់ ក្នុងរយៈពេល១៥ខែចុងក្រោយនេះ។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទម្សិលមិញថា ខ្មាន់កាំភ្លើងគឺមានអាយុ៣០ឆ្នាំ និងជាអ្នកបញ្ចប់ការសិក្សានៅក្នុងសាលាលេខ៨៨ ជាសាលាមានចាប់ពីថ្នាក់មតេយ្យរហូតដល់បញ្ចប់វិទ្យាល័យ។

យោងតាមសារព័ត៌មានរុស្ស៊ីបានបញ្ជាក់ថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅកន្លែងកើតហេតុ និងបានបន្ថែមថា មនុស្ស២៤នាក់ផ្សេងទៀត ក្នុងនោះ២២នាក់ជាកុមារ គឺបានរងរបួស។

ករណីបាញ់ប្រហារនៅក្នុងសាលារៀន និងស្ថាបនអប់រំនៅក្នុងប្រទេសរុស្ស៊ី និងអតីតសាធារណរដ្ឋសហភាពសូវៀត គឺកម្រកើតឡើងណាស់ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ករណីបាញ់ប្រហារនៅក្នុងសាលារៀននេះ បានកើនឡើងជាបន្តបន្ទាប់៕