ព្យុះហ្វីអូណា(Fiona) បានបោកបក់បំផ្លាញផ្ទះមួយខ្នង ក្នុងទីក្រុងកំពង់ផែរបស់ប្រទេសកាណាដា។

បុរសឈ្មោះ Wanda Rossiter ដែលបានជួលផ្ទះនោះបានថតវីដេអូពីការបំផ្លាញផ្ទះនេះ។

ព្យុះនេះបានផ្តាច់ចរន្តអគ្គិសនីផ្ទះជាង៥ម៉ឺនខ្នងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានបោកបក់ភាគខាងកើតប្រទេសកាណាដា ជាមួយនឹងខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង ដែលមន្រ្តីកាណាដាបាននិយាយថា មិនធ្លាប់បានឃើញកាលពីមុនមក៕