ពលរដ្ឋខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីប្រណាំងគោប្រចាំឆ្នាំក្រោយខកខានអស់រយៈពេល២ឆ្នាំដោយសារជំងឺឆ្លងកូវីដ១៩ នៅថ្ងៃទី២៤កញ្ញានេះ ដើម្បីអបអរពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដោយមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់។

កម្មវិធីប្រណាំង ដែលមានគោ៥៦គូចូលរួមប្រកួត ត្រូវបានធ្វើឡើងនៅក្នុងខេត្តមាត់ជ្រូក ដែលវៀតណាមហៅថា ខេត្តអានយ៉ាង ស្ថិតនៅភាគខាងត្បូងប្រទេស។ ពលរដ្ឋខ្មែរកម្ពុជាក្រោម បានធ្វើពិធីប្រណាំងសត្វគោនេះ នៅក្នុងកម្មវិធីសែនដូនតាឬពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលកន្លងមក ត្រូវបានដឹកនាំធ្វើពិធីនេះ ដោយព្រះសង្ឃ ដើម្បីបង្ហាញការដឹងគុណទៅដល់កសិករ៕