SP Clinic ប្រើប្រាស់ e-Health MyCLNQ ដើម្បីផ្តល់ប្រឹក្សាសម្រាប់អ្នកលំបាកមានកូន ជាមួយអត្ថប្រយោជន៍ពិសេសដល់អតិថិជនរបស់គ្លីនិក។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល SP Clinic

កម្មវិធី App តាមទូរស័ព្ទ e-Health MyCLNQ បានចុះកិច្ចព្រមព្រៀង​ជាមួយមន្ទីរសម្រាកព្យាបាល​ SP Clinic កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដើម្បី​ផ្តល់ប្រឹក្សាសម្រាប់អ្នកលំបាកមានកូន​ និងផ្តល់អត្ថប្រយោជន៍​ពិសេសដល់អតិថិជនរបស់គ្លីនិក​តាមប្រព័ន្ធឌីជីថល រួមទាំង​ការពិនិត្យព្យាបាល​ដោយផ្ទាល់​។​

ក្រៅពី​ស្វែងរ​កសេវា​សុខភាពបានលឿនរហ័ស និងងាយស្រួលជាងមុន អ្នកជំងឺ​ ដែល​ប្រើប្រាស់​​ ​e-Health MyCLNQ នឹង​ទទួលបានការបញ្ចុះតម្លៃពិសេស​ ​ចាប់ពី ១០ភាគរយ ទៅ ២០ភាគរយ នៅពេល​ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ​នៅ​មន្ទីរសម្រាកព្យាបាល SP Clinic។

មន្ទីរសម្រាកព្យាបាល SP Clinic ដែលស្ថិតនៅ​ផ្ទះលេខ F10 & 11 ក្នុងបុរី រីវើថោន​ ផ្លូវ​​បេតុង សង្កាត់​​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជ​ធានី​​​ភ្នំ​​ពេញ​​ ចម្ងាយ ៨០០ម៉ែត្រ​ ពីរង្វង់មូល​​ព្រហ្ម​មុខបួន តាមផ្លូវ 6A ខាងក្រោយធនាគារ ABA ចម្ងាយ ៥០​ម៉ែត្រ ​ទូរសព្ទ: 070567719/ 089551467/ 0884630786។

មន្ទីរសម្រាកព្យាបាល SP Clinic ដែលស្ថិតនៅផ្ទះលេខ F10 & 11 ក្នុងបុរី រីវើថោន ផ្លូវបេតុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចម្ងាយ ៨០០ម៉ែត្រ ពីរង្វង់មូលព្រហ្មមុខបួន តាមផ្លូវ 6A ខាងក្រោយធនាគារ ABA ចម្ងាយ ៥០ម៉ែត្រ។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល SP Clinic

មន្ទីរសម្រាកព្យាបាល គ្លីនិក អេស ភី ( SP Clinic ) ផ្តល់ជូនសេវាកម្មជាច្រើន ដូចជា៖ បញ្ហាពិបាកមានកូន បញ្ហាសុខភាពបន្តពូជ និងផ្លូវភេទ ពិនិត្យឈាម និងស្រាវជ្រាវកោសិការមហារីក ពន្យារកំណើតគ្រប់ប្រភេទ ដោយសុវត្ថិភាព អេកូសាស្ត្រ ចាក់វ៉ាក់សាំងគ្រប់ប្រភេទ ទាំងកុមារ និងមនុស្សចាស់ ថែទាំមុន និងក្រោយសម្រាល ជំងឺ​ទូទៅ មានម៉ាស៊ីនវាស់កំហាប់សំពាធឆ្អឹង បញ្ហារោគស្រ្តី និងរោគបុរស បញ្ហាស្បែកស្រោបលិង្គ​មិនពន្លាត់ ការឆែកសុខភាពប្រចាំឆ្នាំ ស្រ្តីក្នុងវ័យបន្តពូជ និង​ការឆែកសុខភាពស្រ្តីក្នុងវ័យអស់រដូវ។

បន្ទាប់​ពី​​ចុះ​កិច្ច​ព្រមព្រៀង មន្ទីរ​​សម្រាក​​ព្យាបាល SP Clinic បាន​​ក្លាយ​ជា​ដៃ​គូ​អា​ជីវ​កម្ម​ចម្បង ក្នុងប្រព័ន្ធសុខាភិបាលឌីជីថល​ e-Health MyCLNQ ដើម្បី​បង្កើត និង​ពង្រីក​អាជីវកម្ម ជាមួយ​អ្នក​ផ្ដល់​សេវា​សុខា​ភិបាល​ផ្សេងទៀត និងផ្ដល់សេវាសុខាភិបាលដល់អ្នកជំងឺ ក្នុងស្រុក និងក្រៅស្រុក។  

មន្ទីរសម្រាកព្យាបាល SP Clinic មានវេជ្ជបណ្ឌិតឯកទេសរោគស្រ្តីជាច្រើនចាំបម្រើការជូនអតិថិជន។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល SP Clinic

​​ចាប់ពីពេលនេះតទៅ អ្នក​ជំងឺ​ ដែល​ស្វែងរក​សេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរ​​សម្រាក​​ព្យាបាល SP Clinic កាន់តែងាយស្រួល ដើម្បីស្វែងរក​គ្រូពេទ្យជំនាញ ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ​​ តាមរយៈ e-Health MyCLNQ នោះគឺ​អ្នកជំងឺ​​ ​​​អាច​​​​ណាត់​ជួប និងទទួលការពិនិត្យ ព្យាបាលពី​វេជ្ជ​បណ្ឌិត​ឯកទេស​ជំងឺ ពិសេសលើសុខភាព​បន្តពូជ បុរស ស្ត្រី និងការបង្កកំណើត នៅគ្លីនិក SP បាន​គ្រប់ពេល។

សូមរម្លឹកថា e-Health MyCLNQ ជាប្រព័ន្ធ​ទំនាក់ទំនង​ឌីជីថល ផ្តល់សេវា និងទទួលសេវាពិនិត្យ​ព្យាបាលលើទូរស័ព្ទដៃ សម្រាប់​វេជ្ជបណ្ឌិតជំនាន់ថ្មី និងអ្នកស្វែងរក​សេវាពិគ្រោះ និងព្យាបាល​ជំងឺពីវេជ្ជបណ្ឌិត​ជំនាញ។

លោកស្រីវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរសម្រាកព្យាបាល SP Clinic កំពុងពិនិត្យអេកូ ដល់អ្នកជំងឺ។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល SP Clinic

នៅក្នុងកម្មវិធី App e-Health MyCLNQ លោកអ្នក អាចស្វែងរក​វេជ្ជបណ្ឌិត និងទទួលសេវា​ព្យាបាលត្រឹមមួយនាទី លើទូរស័ព្ទដៃលោកអ្នក​។ ទទួលបាន​ព័ត៌មាន​សុខភាព និងកំណត់​ត្រា​ព្យាបាលនៅជាមួយ​លោកអ្នកគ្រប់វិនាទី។ ប្រើរយៈពេលខ្លី និងសន្សំពេលវេលា។ អាចណាត់​ជួប​ជាមួយ​វេជ្ជបណ្ឌិត និងទទួល​សេវាពិគ្រោះជំងឺតាម Video Consult ឬ Tele Consult ហើយ​ក៏អាច Call តាមទូរស័ព្ទ ជួប​គ្រូពេទ្យដោយផ្ទាល់ ឬក៏ណាត់​​គ្រូពេទ្យ ដើម្បី​ព្យាបាលនៅតាមផ្ទះ​។

ក្រៅពី​នេះ នៅក្នុង App e-Health MyCLNQ ក៏មានគន្លឹះចំណេះដឹង​ថែទាំសុខភាព សម្រាប់​លោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ស្វែងយល់ពីសុខភាពកាន់តែប្រសើរ និងរីករាយជាងមុន​​។ ដូច្នេះ​នៅពេល​លោកអ្នកដំឡើង ឬ Download កម្មវិធីតាមទូរស័ព្ទ App e-Health MyCLNQ នោះ​ អ្នកជំងឺ​ អស់​បារម្ភនូវពាក្យថា​ ភ្លេចត្រឡប់​មកជួបពេទ្យ ឬក៏​ត្រូវរង់ចាំពេទ្យយូរ និងខកម៉ោង​ការងារ ពេលមកជួប​ពេទ្យម្តងៗ​ ទៀតហើយ​។​

គ្រូពេទ្យជំនាញ កំពុងវះកាត់ដល់អ្នកជំងឺ នៅមន្ទីរសម្រាកព្យាបាល SP Clinic។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល SP Clinic

តោះ! ទាញយក e-Health MyCLNQ App ឥឡូវ​នេះ តាមរយៈតំណ​ភ្ជាប់​ខាង​ក្រោម​នេះ ដើម្បីបានទាំងសុខភាព និងបានទាំង​រង្វាន់សុខភាពពីមន្ទីរ​​សម្រាក​​ព្យាបាល SP Clinic​ និង e-Health MyCLNQ នៃក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង។

នៅលើ AppStore: https://apps.apple.com/kh/app/e-health-myclnq/id1573810735

នៅលើ PlayStore: https://play.google.com/store/apps/details?id=com.ssivixlab.eHealth_MyCLNQ