ផ្លូវជាតិលេខ១ នៅខាងកើតនិងខាងលិចផ្សារព្រែកឯង បានខូចក្លាយជាជង្ហុក អស់រាប់ខែគ្មានជួសជុល និងដក់ទឹកបែកភក់ នៅពេលមានភ្លៀងធ្លាក់។

កន្លែងដែលមានជង្ហុក គឺស្ថិតនៅលើផ្លូវរបស់អ្នកដំណើរម៉ូតូ និងត្រូវបង្ខំឱ្យអ្នកដំណើរម៉ូតូខ្លះ ងាកចូលទៅផ្លូវរថយន្ត ដោយសារផ្លូវដែលអាចចរាចរបានរួមតូចជាងមុន។ កន្លែងជង្ហុកនេះ គឺស្ថិតនៅទីតាំងដែលមានរថយន្តដឹកខ្សាច់និងស៊ីម៉ង់ធំៗចេញចូលជាប្រចាំ៕