ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ "ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ លំដាប់​ថ្នាក់​ Silver។រូបភាព៖ អេស៊ីលីដា​

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ “ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំពី​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។

ធនាគារ អេស៊ីលីដា បាន​ផ្តល់ឥណទាន​ដល់សហគ្រាសធុនតូច និងមធ្យម​ប្រមាណ៨០% នៃឥណទានសរុបរបស់ធនាគារ។​

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី​។រូបភាព៖ អេស៊ីលីដា

វេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោកលើកទី៩ ត្រូវ​បាន​ប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ រៀបចំឡើងដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមទូទាំងសកលលោក។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់ “ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ”។

ទាំងនេះ សបញ្ជាក់ថា ធនាគារបានខិតខំប្រឹងប្រែងក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លើសពីនេះទៅទៀត សមិទ្ធផលនេះ ជាការបង្ហាញពីកំណើនឥណទានដល់សហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ព្រមទាំងការបម្រើផលិតផល សេវាកម្មផ្សេងទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ផងដែរ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការលើគ្រប់វិស័យដែលកំពុងរីកចម្រើន រួមមានសហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាជីវកម្ម។

ធនាគារ អេស៊ីលីដា បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៨០% នៃប្រាក់កម្ចីសរុបរបស់ធនាគារ។ ឥណទានសរុបរបស់ធនាគារ សម្រាប់សហគ្រាសធុនតូច និងមធ្យម បានកើនឡើងពី ៣,០៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ដល់ ៣,៥៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ហើយបន្ទាប់មកកើនឡើងដល់ ៤,២៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១៕