រូបភាព៖ ហ្វេសប៊ុកទឹកអំបិលទុំស្នាដៃម៉ែ

សហគ្រាសភេសជ្ជៈទឹកអំពិលទុំស្នាដៃអ្នកម្តាយ ដែលជាសហគ្រាសកែច្នៃទឹកអំបិលទុំ សម្រាប់ឆុងជាមួយភេសជ្ជៈផ្សេងៗ កំពុងមានការផ្ដល់ជូនពិសេស ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

ការផ្តល់ជូនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០កញ្ញា ដោយរាល់ការជាវផលិតផលភេសជ្ជៈទឹកអំពិលទុំស្នាដៃអ្នកម្តាយទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃ១០ភាគរយ។

រូបភាព៖ ហ្វេសប៊ុកទឹកអំពិលស្នាដៃម៉ែ

លោក ប្រាក់ សុខធី ស្ថាបនិកសហគ្រាសភេសជ្ជៈទឹកអំពិលទុំស្នាដៃអ្នកម្តាយ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២២ កញ្ញានេះថា ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ផលិតផលភេសជ្ជៈទឹកអំបិលទុំស្នាដៃអ្នកម្តាយ មានការគាំទ្រច្រើនពីអតិថិជន ដោយការលក់មានការកើនឡើង៣០ភាគរយ បើធៀបនឹងរដូវកាលធម្មតា។

លោកថ្លែងដូច្នេះថា៖«សម្រាប់ផលិតផលរបស់ពួកយើងឥឡូវនេះ តាមដែលខ្ញុំគត់សម្គាល់មើល ភ្ញៀវភាគច្រើនគាត់យកទៅជូនអ្នកផ្ទះគាត់ នៅស្រុក ឬក៏ធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅវត្ត»។

ភេសជ្ជៈទឹកអំពិលទុំស្នាដៃអ្នកម្តាយ ជាផលិតផលថ្មីក្នុងស្រុកផ្ដោតលើគុណភាព សេវាកម្ម និងគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ ភេសជ្ជៈទឹកអំពិលទុំស្នាដៃម្តាយ មាន៤ រសជាតិ ដូចជា រសជាតិដើម រសជាតិខ្ញី រសជាតិសណ្តែកដី និងរសជាតិកន្តួត។

ក្នុង១ខែ សិប្បកម្មភេសជ្ជៈទឹកអំពិលទុំស្នាដៃអ្នកម្តាយ មានសមត្ថភាពផលិតទឹកអំពិលទុំបានចំនួន ១០០កេស លក់ចេញបានខ្ទង់១០០កេស ហើយរកចំណូលបាន ៤ ៨០០ដុល្លារក្នុង១ខែ។

ភេសជ្ជៈទឹកអំពិលទុំស្នាដៃអ្នកម្តាយ មានទីតាំងស្ថិតនៅ ភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប៕

រូបភាព៖ ហ្វេសប៊ុកស្នាដៃម៉ែ