អេស៊ីលីដា ជាជម្រើសទី១ និងងាយស្រួល ក្នុងការវេរបច្ច័យ ឬស្កេន QRកូដ ចូលបុណ្យបានគ្រប់ធនាគារទាំងអស់។រូបភាព៖ ធនាគារ អេស៊ីលីដា​

យ៉ាងតិចណាស់វត្តអារាមចំនួន២៧៦វត្តនៅទូទាំងប្រទេស ទទួលបច្ច័យចូលបុណ្យពីពុទ្ធបរិស័ទ តាមរយៈការស្កេនឃ្យូអរកូដ(QR Code)នៃកម្មវិធី អេស៊ីលីដាម៉ូបាល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

ក្នុងនោះ វត្តអារាមចំនួន៦៤ នៅរាធានីភ្នំពេញ និងវត្តអារាមចំនួន២១២នៅតាមបណ្តាខេត្តជាង២០ បានទទួលបច្ច័យពីពុទ្ធបរិស័ទតាមស្កេន QR កូដ តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល ក្នុងឱកាសបុណ្យ​កាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

វត្តអារាមសំខាន់ៗក្នុងចំណោម៦៤នៅរាជធានីភ្នំពេញ ដែលទទួលបានបច្ច័យតាមអេស៊ីលីដាម៉ូបាល រួមមាន វត្តតាំងក្រសាំងខាងជើង វត្តជោត្តមង្គល ហៅថាវត្តព្រែកព្នៅ វត្តសុវណ្ណបទុម វត្តសំបួរមាស វត្តនិរោធរង្សី វត្តនួនមណីរាម ហៅវត្តថាន់ វត្តស្វាយពពែ វត្តដំបូកខ្ពស់ វត្តសន្សំកុសល និងវត្តនិគ្រោធវ័ន ហៅគល់ទទឹង ជាដើម។

សកម្មភាព​ពុទ្ធបរិស័ទ​ប្រគេនចង្ហាន់ដល់ព្រះសង្ឃ​នៅ​វត្ត​សំរោងអណ្តែត​នៅ​ថ្ងៃបុណ្យកាន់បិណ្ឌទី១​។​រូបភាព៖ ធូ វិរៈ​​

អេស៊ីលីដា ជាជម្រើសទី១ និងងាយស្រួល ក្នុងការវេរបច្ច័យ ឬស្កេន QRកូដ ចូលបុណ្យបានគ្រប់ធនាគារទាំងអស់។

កាលពីខែមេសា ឆ្នាំនេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ធ្លាប់បានលើកឡើថា ក្តីបារម្ភពីការឆ្លងជំងឺកូវីដ១៩បានជំរុញកំណើនអតិថិជនចុះឈ្មោះប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដាបានហក់ឡើងយ៉ាងលឿនដែលមានចំនួន២,៣លាននាក់ គិតត្រឹមខែមីនា ឆ្នាំនេះ ក្នុងនោះ អ្នកប្រើប្រាសសកម្មជាមធ្យមជាង១លាននាក់ក្នុង១ថ្ងៃ។

លោកថ្លែងថា៖«ចំនួននៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា តាមរយៈប្រព័ន្ធឌីជីថល គឺមានប្រមាណ ៩៤ភាគរយ។ ក្នុងឆ្នាំ២០២២ នេះយើងនឹងជំរុញចំនួននេះឱ្យកើនដល់ប្រហែល ៩៧ភាគរយនៃប្រតិបត្តិការទាំងអស់»។

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបជាង ៨,១៦ប៊ីលានដុល្លារ សមតុល្យឥណទានសរុប ៥,៧៩ប៊ីលានដុល្លារ និងប្រាក់បញ្ញើសន្សំសរុប ៥,៩០ពាន់លានដុល្លារ និងមានអតិថិជនជាង ៣,៤៤លាននាក់៕