មន្ទីរសម្រាកព្យាបាល Network ចុះកិច្ចព្រមព្រៀងជាមួយ e-Health MyCLNQ ដើម្បីផ្តល់កាដូបញ្ចុះតំលៃ និងរង្វាន់ត្រួតពិនិត្យសុខភាពជូនដល់អ្នកមកពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល ​Network

កម្មវិធី App តាមទូរស័ព្ទ e-Health MyCLNQ បានចុះកិច្ចព្រមព្រៀង​ជាមួយមន្ទីរសម្រាកព្យាបាល​ Network កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដើម្បីផ្ដល់អត្ថប្រយោជន៍​ពិសេសដល់អ្នកពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ តាមប្រព័ន្ធឌីជីថល រួមទាំង​ការពិនិត្យព្យាបាល​ដោយផ្ទាល់​។​

ក្រៅពី​ស្វែងរ​កសេវា​សុខភាពបានលឿនរហ័ស និងងាយស្រួលជាងមុន អ្នកជំងឺ​ ដែល​ប្រើប្រាស់​​ ​e-Health MyCLNQ នឹង​ទទួលបានការបញ្ចុះតម្លៃពិសេស​ ​ចាប់ពី ១០ភាគរយ ទៅ ២០ភាគរយ នៅពេល​ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ​នៅ​មន្ទីរសម្រាកព្យាបាល Network។ លើសពីនោះ មន្ទីរសម្រាកព្យាបាលបាននឹងផ្តល់រង្វាន់កញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំពីររង្វាន់ជូនដល់អតិថិជនមកទទួលសេវាពិគ្រោះ និងព្យាបាលជំងឺនៅមន្ទីសម្រាប់ព្យាបាល តាមរយៈការណាត់ជួបតាម e-Health MyCLNQ ។

មន្ទីរសម្រាកព្យាបាល Network ដែលស្ថិតនៅ​ភូមិ​ត្រពាំងអារ័ក្ស​ សង្កាត់​​​ឪឡោក ខណ្ឌ​​កំបូល​​  រាជ​ធានី​​​ភ្នំ​​ពេញ​​ នៅជិត​រង្វង់​មូលក្រមង៉ុយ​ ផ្លូវជាតិលេខ៤២ ពីផ្លូវទំនប់កប់ស្រូវ ៥គ.ម។

មន្ទីរសម្រាកព្យាបាល Network ដែលស្ថិតនៅភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅជិតរង្វង់មូលក្រមង៉ុយ ផ្លូវជាតិលេខ៤២ ពីផ្លូវទំនប់កប់ស្រូវ ៥គ.ម។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល ​Network

មន្ទីរសម្រាកព្យាបាល ​Network ផ្តល់ជូនសេវាកម្មសុខាភិបាល​ជាច្រើន ដូចជា៖ សង្គ្រោះបន្ទាន់ ជំងឺធ្ងន់ ២៤ម៉ោង វះកាត់ជំងឺទូទៅ បាក់បែកឆ្អឹង សម្ភព វះកាត់ត្រគាក ឆ្អឹងភ្លៅ ថតកាំរស្មីអ៊ិច X-Ray ថតអេកូ (ពោះ ផ្ទៃពោះ បេះដូង) ពិនិត្យវិភាគ​ឈាម និងវាស់ចង្វាក់បេះដូង។

បន្ទាប់​ពី​​ចុះ​កិច្ច​ព្រមព្រៀង មន្ទីរ​​សម្រាក​​ព្យាបាល Net​work បាន​​ក្លាយ​ជា​ដៃ​គូ​អា​ជីវ​កម្ម​ចម្បង ក្នុងប្រព័ន្ធសុខាភិបាលឌីជីថល​ e-Health MyCLNQ ដើម្បី​បង្កើត និង​ពង្រីក​អាជីវកម្ម ជាមួយ​អ្នក​​ផ្ដល់​​សេវា​​សុខា​​ភិ​បាល​​ផ្សេង​ទៀត និង​ផ្ដល់សេវាសុខាភិបាលដល់អ្នកជំងឺ ក្នុងស្រុក និងក្រៅស្រុក។  

មន្ទីរសម្រាកព្យាបាល Network ផ្តល់ជូនសេវាកម្មសុខាភិបាលជាច្រើន ដូចជា៖ សង្គ្រោះបន្ទាន់ ជំងឺធ្ងន់ ២៤ម៉ោង វះកាត់ជំងឺទូទៅ បាក់បែកឆ្អឹង សម្ភព វះកាត់ត្រគាក ឆ្អឹងភ្លៅ ថតកាំរស្មីអ៊ិច X-Ray ថតអេកូ ពិនិត្យវិភាគឈាម និងវាស់ចង្វាក់បេះដូង។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល ​Network

​​ចាប់ពីពេលនេះតទៅ អ្នក​ជំងឺ​ ដែល​ស្វែងរក​សេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរ​​សម្រាក​​ព្យាបាល Network កាន់តែងាយស្រួល ដើម្បីស្វែងរក​គ្រូពេទ្យជំនាញ ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ​​ តាមរយៈ e-Health MyCLNQ នោះគឺ​អ្នកជំងឺ​​ ​​​អាច​​​​ណាត់​ជួប និងទទួលការពិនិត្យ ព្យាបាលពី​វេជ្ជ​បណ្ឌិត​ឯកទេស​ជំងឺ ពិសេសលើជំងឺកុមារ​ នៅមន្ទីរសម្រាកព្យាបាល Network បាន​​គ្រប់ពេល។

សូមរម្លឹកថា e-Health MyCLNQ ជាប្រព័ន្ធ​ទំនាក់ទំនង​ឌីជីថល ផ្តល់សេវា និងទទួលសេវាពិនិត្យ​​ព្យាបាលលើទូរស័ព្ទដៃ សម្រាប់​វេជ្ជបណ្ឌិតជំនាន់ថ្មី និងអ្នកស្វែងរក​សេវាពិគ្រោះ និងព្យាបាល​ជំងឺពីវេជ្ជបណ្ឌិត​ជំនាញ។

សកម្មភាពលោកវេជ្ជបណ្ឌិតពិនិត្យវិភាគឈាម។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល ​Network

នៅក្នុងកម្មវិធី App e-Health MyCLNQ លោកអ្នក អាចស្វែងរក​វេជ្ជបណ្ឌិត និងទទួលសេវា​ព្យាបាលត្រឹមមួយនាទី លើទូរស័ព្ទដៃលោកអ្នក​។ ទទួលបាន​ព័ត៌មាន​សុខភាព និងកំណត់​ត្រា​ព្យាបាលនៅជាមួយ​លោកអ្នកគ្រប់វិនាទី។ ប្រើរយៈពេលខ្លី និងសន្សំពេលវេលា។ អាចណាត់​ជួប​ជាមួយ​វេជ្ជបណ្ឌិត និងទទួល​សេវាពិគ្រោះជំងឺតាម Video Consult ឬ Tele Consult ហើយ​ក៏អាច Call តាមទូរស័ព្ទ ជួប​គ្រូពេទ្យដោយផ្ទាល់ ឬក៏ណាត់​​គ្រូពេទ្យ ដើម្បី​ព្យាបាលនៅតាមផ្ទះ​។

ក្រៅពី​នេះ នៅក្នុង App e-Health MyCLNQ ក៏មានគន្លឹះចំណេះដឹង​ថែទាំសុខភាព សម្រាប់​លោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ស្វែងយល់ពីសុខភាពកាន់តែប្រសើរ និងរីករាយជាងមុន​​។ ដូច្នេះ​នៅពេល​លោកអ្នកដំឡើង ឬ Download កម្មវិធីតាមទូរស័ព្ទ App e-Health MyCLNQ នោះ​ អ្នកជំងឺ​ អស់​បារម្ភនូវពាក្យថា​ ភ្លេចត្រឡប់​មកជួបពេទ្យ ឬក៏​ត្រូវរង់ចាំពេទ្យយូរ និងខកម៉ោង​ការងារ ពេលមកជួប​ពេទ្យម្តងៗ​ ទៀតហើយ​។

សកម្មភាពរបស់វេជ្ជបណ្ឌិត ថតកាំរស្មីអ៊ិច X-Ray ជូនអ្នកជំងឺ។ រូបភាពផ្តល់ដោយ៖ មន្ទីរសម្រាកព្យាបាល ​Network

តោះ! ទាញយក e-Health MyCLNQ App ឥឡូវ​នេះ តាមរយៈតំណ​ភ្ជាប់​ខាង​ក្រោម​នេះ ដើម្បីបានទាំងសុខភាព និងបានទាំង​រង្វាន់សុខភាពពីមន្ទីរ​​សម្រាក​​ព្យាបាល Net​work និង e-Health MyCLNQ នៃក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង។

នៅលើ AppStore: https://apps.apple.com/kh/app/e-health-myclnq/id1573810735

នៅលើ PlayStore: https://play.google.com/store/apps/details?id=com.ssivixlab.eHealth_MyCLNQ