រូបភាព៖ផ្តល់ឱ្យដោយ លោកស្រី ម៉ោង ស្រីពៅ

ដើម្បីអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ  ក្រុមហ៊ុនភូមិពងទាខ្មែរ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ពងទាប្រៃ បណ្តូលពងទាប្រៃ ពងទាសាប និងមីពងទាខ្មែរ កំពុងមានការផ្តល់ជូនពិសេសក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

ការផ្តល់ជូនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី១២សីហា ដល់ថ្ងៃទី២០កញ្ញា ហើយអតិថិជន អាចបញ្ជាទិញ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ភូមិពងទាខ្មែរ ដែលមានឈ្មោះ «ភូមិពងទាខ្មែរ»។

រូបភាព៖ ផ្តល់ឱ្យដោយលោកស្រី​ ម៉ោង ស្រីពៅ

ការផ្តល់ជូននេះមានដូចជា រាល់ការជាវមីពងទាខ្មែរ៥កញ្ចប់ មានថែមជូនពងទាសាបចំនួន២០គ្រាប់ ជាវបណ្តូលពងទាប្រៃចំនួន១០០គ្រាប់ មានថែមជូនមីពងខ្មែរកញ្ចប់ធំ១ និងកញ្ចប់តូច១។ ចំណែករាល់ការជាវពងទាសាប៥០គ្រាប់ មានថែមជូនពងទាប្រៃចំនួន២០គ្រាប់ និងរាល់ការជាវពងទាសាប៥០គ្រាប់ មានថែមជូនពងទាប្រៃ២០គ្រាប់។

រូបភាព៖ ផ្តល់ឱ្យដោយលោកស្រី​ ម៉ោង ស្រីពៅ

លោកស្រី  ម៉ោង ស្រីពៅ អគ្គនាយិកាភូមិពងទាខ្មែរ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៦ កញ្ញានេះថា នៅក្នុងខែសីហាកន្លងទៅនេះ បណ្តូលពងទាប្រៃលក់ដាច់ចំនួនច្រើន រហូតទៅដល់ជិត៣០ម៉ឺនគ្រាប់ និងពងទាសាបចំនួនជិត៧០ម៉ឺនគ្រាប់ ខណៈមីកញ្ចប់ពងទាខ្មែរក៏លក់ដាក់ខ្លាំងផងដែរ ដោយសារអតិថិជនមានតម្រូវការយកទៅឆាសម្រាប់សែន។

លោកស្រីថ្លែងដូច្នេះថា៖«អតិថិជនរបស់ខ្ញុំភាគច្រើន បែបអាហារដ្ឋាន ហាងធ្វើនំ និងអ្នកកែច្នៃភេសជ្ជៈ មានដូចជាហាងនំ ៣អា ហាងរំដួលធ្វើនំខ្មែរ ហើយនឹងហាងនំប៉ាវ ហុងកុង គាត់យកទៅដាក់ក្នុងនំប៉ាវរបស់គាត់ ហើយនឹងហាងនំជាច្រើនទៀត ដូចហាងនំបុ័ងបាយ័ន»។

លោកស្រីបន្តថា មីពងទាខ្មែរ របស់ក្រុមហ៊ុនលោកស្រី មានលក្ខណៈពិសេសជាច្រើន គឺការផលិតផ្តោតសំខាន់លើសុខភាពអ្នកបរិភោគ ដោយមិនបានដាក់សារធាតុពណ៌ និងសារធាតុរក្សាបានយូរនោះទេ។

លោកស្រីថ្លែងបន្ថែមដូច្នេះថា៖«ចំណុចពិសេសរបស់មីយើង គឺយើងអាចញុំឆៅបាន ប្រភេទដូចអាហារសម្រន់ ហើយយើងអត់បានដាក់សារធាតុពណ៌ ឬសារធាតុរក្សាទុក ឱ្យបានយូរនោះទេ ហើយសុពលរបស់វា យើងទុកបានត្រឹមតែ៣ខែប៉ុណ្ណោះ។ ហើយពេលដែលញ៉ាំទៅ អតិថិជនសូម្បីតែគាត់មានជំងឺក្រពះ ឬក៏មានបញ្ហា ញ៉ាំទៅ ក្តៅខ្លួន ឬឈឺកផ្សេងៗ គឺអត់មានបញ្ហហ្នឹងទេ ដោយយើងធ្វើឡើងគិតគូរពីសុខភាពបំផុត»។

ក្រុមហ៊ុនពងទាខ្មែរបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ក្នុងគោលបំណងលើកកម្ពស់ទីផ្សារពងទាខ្មែរ ហើយបច្ចុប្បន្ន ក្រុមហ៊ុនភូមិពងទាខ្មែរ មានទីតាំងស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រូបភាព៖ ហ្វេសប៊ុក ភូមិពងទាខ្មែរ

ភូមិពងទាខ្មែរ មានកសិដ្ឋានចិញ្ចឹមទាយកពង និងសហគ្រាសផលិតចំណីសត្វ ដោយខ្លួនឯង នៅស្រុកអង្គរជ័យ ខេត្តកំពត ដោយបានផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន៥០នាក់៕

រូបភាព៖ ហ្វេសប៊ុកភូមិពងទាខ្មែរ