រូបភាព៖ ផ្តល់ឱ្យដោយសិប្បកម្មរ៉ារី

សិប្បកម្មរ៉ារី ជាសិប្បកម្មខ្មែរកែច្នៃគ្រឿងផ្សំនឹងម្ហូប ដែលមានការទទួលស្គាល់ស្ដង់ដារអនាម័យខ្ពស់ និងមានតម្លៃសមរម្យ កំពុងមានការផ្ដល់ជូនជាពិសេសក្នុងរដូវកាលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។

ដើម្បីអបអរសាទរពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងអបអរសាទរការបញ្ចេញផលិតផលថ្មីរបស់សិប្បកម្មរ៉ារី គឺទឹកសៀងឌីណា សិប្បកម្មរ៉ារីកំពុងមានការផ្ដល់ជូនពិសេសដល់អតិថិជនរបស់ខ្លួន។

ចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី៣១តុលា រាល់ការជាវកញ្ចប់ផលិតផល២មុខ គឺមានថែមជូនប្រភេទទឹកសៀងឌីណា ឫទឹកម្ទេសសុភាព១ដប ចំណែករាល់ការជាវផលិតផលរបស់សិប្បកម្មរ៉ារីចំនួន១កេស គឺមានថែមជូនអាវយឺត១ ដោយការផ្តល់ជូននេះ សម្រាប់អតិថិជនភ្នំពេញប៉ុណ្ណោះ។

កន្លងមក ផលិតផលរបស់សិប្បកម្មរ៉ារី មានការគាំទ្រច្រើនលើសពីការរំពឹងទុក ព្រោះក្រុមការងាររបស់សិប្បកម្មរ៉ារី បានចុះទៅផ្សព្វផ្សាយតាមបណ្តាខេត្តផ្សេងៗ មានដូចជា ខេត្តតាកែវ ស្វាយរៀង និងបន្តផ្សព្វផ្សាយឱ្យបានទូទាំងប្រទេស នាពេលឆាប់ៗនេះ។

រូបភាព៖ ផ្តល់ឱ្យដោយសិប្បកម្មរ៉ារី

ជាមួយគ្នានេះ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ សិប្បកម្មរ៉ារី បានបង្កើនការផលិតរបស់ខ្លួន ដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា។ សិប្បកម្មរ៉ារី ដែលមានតាំងស្ថិតភូមិសាំងឃ្លាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ អាចកែច្នៃផលិតផលចំនួន៦ប្រភេទ មានដូចជា ម្ទេសឆារ៉ារី កាពិឆារ៉ារី ទឹកម្ទេសរ៉ារី ទឹកជ្រលក់ហឹររ៉ារី ទឹកម្ទេសសុភាព និងទឹកសៀងឌីណា។

ផលិតផលរបស់សិប្បកម្មរ៉ារី កំពុងមានការគាំទ្រខ្លាំងពីអតិថិជន ដោយសារផលិតផលទាំងអស់ត្រូវបានផលិតឡើងដោយមានអនាម័យ ស្តង់ដារ និងមានតម្លៃសមរម្យ។

បច្ចុប្បន្នផលិតផលទាំងអស់នេះ កំពុងដាក់លក់នៅតាមផ្សារទំនើបនានា និងចែកចាយលក់នៅទូទាំងប្រទេស៕

រូបភាព៖ ផ្តល់ឱ្យដោយសិប្បកម្មរ៉ារី