គម្រោង​ ឡាម៉េហ្សុង ផ្លាហ្សា មានទីតាំងស្ថិតនៅជាប់រង្វង់មូលអប្សរា មហាវិថីឈ្នះឈ្នះ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។រូបភាព៖ផ្តល់ដោយ ធនាគារ ហ្វីលីព

ធនាគារ ហ្វីលីព ភីអិលស៊ី និងគម្រោង ឡាម៉េហ្សុង ផ្លាហ្សា នៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈ យោគយល់គ្នាលើការផ្តល់ឥណទានគេហដ្ឋាននៅក្នុងគម្រោងផ្ទះអាជីវកម្ម(ហ្សបហៅស៍)ឡាម៉េហ្សុង ផ្លាហ្សា ជាមួយនឹងទំហំឥណទាន និងអត្រាការប្រាក់ប្រចាំខែយ៉ាងពិសេសដល់អតិថិជន។

ធនាគារ​ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាម​តម្រូវ​ការ​របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ រូបភាព៖​​ផ្តល់​ដោយ ធនាគារ ហ្វីល

លោក អេង លីឃ័ង (Eng Lykhoing) អគ្គនាយក ក្រុមហ៊ុន Cambestate Management Co., Ltd. និងជាម្ចាស់គម្រោង ឡាម៉េហ្សុង ផ្លាហ្សា និង​លោក Lee Yong Man ជាសមាជិកនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ហ្វីលីព ភីអិលស៊ី បានចុះ​ហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នានៅការិយាល័យលក់ MAHASA Club ក្នុងរាជធានីភ្នំពេញ​។​

លោក Lee Yong Man ថ្លែងថា ធនាគារ ហ្វីលីព ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចុះអនុស្សរណៈយោគយល់គ្នាលើសេវាឥណទានគេហដ្ឋានជាមួយ គម្រោង ផ្ទះអាជីវកម្ម (ហ្សបហៅស៍) ឡាម៉េហ្សុង ផ្លាហ្សា។

លោក​ថ្លែងដូច្នេះថា៖«ភាពជាដៃគូនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដែលធនាគារប្រារព្ធធ្វើឡើងដើម្បីផ្តល់ជូនអតិថិជននូវឥណទានគេហដ្ឋាន រួមមានទំហំឥណទានរហូតដល់៨០% រយៈពេលកម្ចីរហូតដល់២៥ឆ្នាំ និងអត្រាការប្រាក់ប្រចាំខែត្រឹមតែ០,៦៧%ប៉ុណ្ណោះ»។

ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជាដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស។

លោក អេង លីឃ័ង (Eng Lykhoing) ម្ចាស់​គម្រោង ឡាម៉េហ្សុង ផ្លាហ្សា(ស្តាំ) បាន​ពិភាក្សា​គ្នា​ ជាមួយ​ ​លោក Lee Yong Man ជាសមាជិកនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ហ្វីលីព ភីអិលស៊ីក្នុង​ឱកាស​កម្មវិធី​ចុះ​អនុស្សរណៈយោគយល់គ្នា​កាលពី​ថ្ងៃចន្ទ​។​រូបភាព​៖​ផ្តល់​ដោយ ធនាគារ ហ្វីលីព​

លោក អេង លីឃ័ង ដែលជាម្ចាស់គម្រោង ឡាម៉េហ្សុង ផ្លាហ្សា ថ្លែងថា៖«ឥណទានគេហដ្ឋាន ដែលជាកិច្ចសហការវាងធនាគារ ហ្វីលីព និងគម្រោង ឡាម៉េហ្សុង ផ្លាហ្សា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្ដល់ឥណទានកាន់តែងាយស្រួល និងកាន់តែពិសេសដល់អតិថិជន ដែលត្រូវការទិញគេហដ្ឋានសម្រាប់រស់នៅ ឬ ធ្វើអាជីវកម្មផ្សេងៗ»។

ថ្នាក់​ដឹក​នាំ​​នៃគម្រោង​ ឡាម៉េហ្សុង ផ្លាហ្សា និងថ្នាកដឹកនាំ​របស់ ធនាគារ ហ្វីលីព​។រូបភាព​៖​ផ្តល់​ដោយ​ធនាគារ ហ្វីលីព​

គម្រោង ឡាម៉េហ្សុង ផ្លាហ្សា គឺជាគម្រោងអភិវឌ្ឍ ផ្ទះអាជីវកម្ម (ហ្សបហៅស៍) ដែលប្រមូលផ្តុំដោយហាងលក់ទំនិញ ហាងផ្តល់សេវាកម្ម ភោជនីយដ្ឋាន ហាងលក់ម្ហូបអាហារ និងភេសជ្ជៈរហ័សជាដើម ហើយត្រូវបានរៀបចំឱ្យដំណើរការពេញ២៤ម៉ោង និងប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ (24/7)។

ឡាម៉េហ្សុង ផ្លាហ្សា មានទីតាំងស្ថិតនៅជាប់រង្វង់មូលអប្សរា មហាវិថីឈ្នះឈ្នះ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឡាម៉េហ្សុង ផ្លាហ្សាជាទីតាំងប្រសព្វនៃខណ្ឌទាំង៤គឺខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វា ដែលអាចត្រូវបានចាត់ថ្នាក់ជាតំបន់ពាណិជ្ជកម្មកណ្តាលថ្មីនៃភាគខាងជើងរាជធានីភ្នំពេញ៕