លោក កៅ ថាច អគ្គនាយក ARDB បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជាមួយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា ក.អ។ រូបភាព៖ ARDB

ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​(ARDB)​ ដែល​ជា​ធនាគារ​គ្រប់​គ្រង​ដោយ​រដ្ឋ​ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​កម្ចី​ជាមួយ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​៣​សម្រាប់​កសិករ​ខ្នាត​តូច​លើក​លែង​តែ​កសិករ​ផលិត​ស្រូវ​នៅ​ថ្ងៃ​ទី​១៥​ ខែសីហា ​ឆ្នាំ​២០២២​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​ផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​។

លោក ​កៅ ​ថាច​ អគ្គ​នាយក​ ARDB ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ ជាមួយ​លោក ​តូច​ ចៅចេក​ ប្រធាន​នាយក​ប្រតិបត្តិ ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា(CP Bank) លោក ​Yannick​ Nicolas​ MILEY​ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ចម្រើន​ ម.ក ​និង​លោក ​គា ​បូរាណ ​ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរ​ញ៉ាំវត្ថុ​ អេ.អឹម.ខេ ភីអិលស៊ី​(AMK Plc) ក្រោម​គម្រោង​ពិភធកម្ម​កសិកម្ម​កម្ពុជា ​(CASDP)​។

លោក ​កៅ ​ថាច​ អគ្គ​នាយក​ ARDB ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​កម្ចី​ និង​​លោក ​គា ​បូរាណ ​ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរ​ញ៉ាំវត្ថុ​ អេ.អឹម.ខេ ភីអិលស៊ី​(AMK Plc) បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​កម្ចី​ ក្រោម​គម្រោង​​ពិភធកម្ម​កសិកម្ម​កម្ពុជា។រូបភាព​៖​ ARDB

ក្រោម​គម្រោង​នេះ​ ARDB​ ផ្តល់​ឥណទាន​បោះ​ដុំជូន​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ទាំង​បី​ខាង​លើ ​ដើម្បី​ផ្តល់​​ឥណទាន​បន្ត​ដល់​អ្នក​ទទួល​ផល​ក្នុង​គម្រោង​ដូច​ជា ​កសិករ​ខ្នាត​តូច​ កសិ​ធុរកិច្ច​ខ្នាត​តូច​ និង​មធ្យម​ សហគមន៍​កសិកម្ម​ និង​ក្រុម​អ្នក​ផលិត​សម្រាប់​កសិផល​ទាំង​អស់​លើក​លែង​តែ​ស្រូវ​។

ម្រោង ​CASDP​ មាន​គោល​បំណង​លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញ​វត្ថុ​និង​គាំទ្រ​ដល់​ខ្សែ​ប្រវាក់​តម្លៃ​ពិពិធកម្ម​វិស័យ​កសិកម្ម​នៅ​រាជ​ធានី​ភ្នំពេញ ​និង​ខេត្ត​គោលដៅ​ចំនួន​ ១២​ រួមមាន ​ខេត្ត​បាត់ដំបង ​មណ្ឌលគីរី ​ស្ទឹងត្រែង ​រតនគីរី​ ព្រះវិហារ​ ព្រមទាំង ​កំពង់ចាម ​ត្បូងឃ្មុំ ​ក្រចេះ ​សៀមរាប​ កណ្តាល​កំពង់ស្ពឺ ​និង​កំពង់​ឆ្នាំង​៕