អ្នកចិញ្ចឹមក្រពើកំពុងគ្មានទីផ្សារ។ រូបភាព៖កោះសន្តិភាណ

ទីផ្សារ​ក្រពើ​សឹងតែ​គ្មាន​អ្នក​ចុះ​ទិញ បើ​មាន​ក៏​ក្នុង​តម្លៃ​មួយ​ថោក​ខ្លាំង ដែល​ធ្វើ​ឲ្យ​ថៅកែ​ចិញ្ចឹម​ក្រពើ​មួយ​ចំនួន រង​ផល​ប៉ះពាល់​ក្លាយជា​កូនបំណុល​ធនាគារ ដោយសារ​មុខរបរ​នេះ​ពីព្រោះ​ត្រូវ​ចំណាយ​លុយ​ទិញ​ចំណី​ឲ្យ​ក្រ​ជា​ប្រចាំ​ថ្ងៃ​នៅ​ពេល​លក់​មិន​ចេញ ។

លោក ហាក់ សេង អ្នក​ចិញ្ចឹម​ក្រពើ​ម្នាក់ នៅ​ខេត្តសៀមរាប​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ក្រពើ​ចុះ​ថ្ងៃ​ខ្លាំង​ថែម​ទាំង​គ្មាន​ទីផ្សារ​ទៀត​ផង ។ មុន​ពេល​ជំងឺ​កូ​វី​ដ​១៩ ផ្ទុះ​ឡើង​កូន​ក្រពើ​មួយ​ក្បាល​អាច​លក់​បាន​តម្លៃ​ទាប​បំ​ផុ ត​ចន្លោះ​ពី​៧​ទៅ​១១​ដុល្លារ ប៉ុន្តែ​ក្រោយមក​បាន​ធ្លាក់​ចុះ​ត្រឹម​៣​ដុល្លារ និង​១​ដុល្លារ ហើយ​រហូត​ដល់​ពេល​នេះ​តម្លៃ​ត្រឹមតែ​១​ពាន់​រៀល​ក្នុង​ក្បាល​ប៉ុណ្ណោះ ហើយ​គ្មាន​អ្នក​មក​ទិញ​ទៀត​ផង ។ ចំណែក​មេ​ក្រពើ កាលពី​ពេល​ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​រីក​រាលដាល​ខ្លាំង​មាន​តម្លៃ​ក្នុង​មួយ​ក្បាល​រាប់រយ​ដុល្លារ​ឯណោះ ។

លោក ហាក់ សេង ថា មេ​ក្រពើ​បាន​ធ្លាក់​ថ្លៃ​ពី​ជាង​១​ពាន់​ដុល្លារ ក្នុង​មួយ​ក្បាល​មក​នៅ​ត្រឹម​តម្លៃ​ពី​៣០​ដុល្លារ ទៅ​៤០​ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុងឆ្នាំនេះ​ស្រប​ពេល​ដែល​ចំណី​ក្រពើ​កំពុង​ឡើងថ្លៃ ។ លោក​ថា សត្វ​ក្រពើ លក់​ក្នុង​តម្លៃ​ថោក​បំផុត ហើយ​គ្មាន​ទីផ្សារ​ផង សូ​ម្បី​តែ​ឈ្មួញកណ្តាល​ក៏​គ្មាន​ដែរ មិនមែន​ដូច​កាលពីមុន​២​ឆ្នាំ ។

រូបភាព៖ កោះសន្តិភាព

អ្នក​ចិញ្ចឹម​ក្រពើ​បន្ថែម​ទៀត​និយាយ​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ពី​ការ​ធ្លាក់​ថ្លៃ​ក្រពើ​នេះ ។ លោក សិទ្ធិ អ្នក​ចិញ្ចឹម​ក្រពើ រស់នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប មាន​ចិញ្ចឹម​ក្រពើ​ទាំង​តូច​ទាំង​ធំ មាន​ចំនួន​សរុប​ជិត​៣០០​ក្បាល ក្នុង​នោះ​មានកូន​ចំនួន​១០០​ក្បាល ។

លោក​ត្អូញ​ថា កាលពីមុន​ពេល​ផ្ទុះ​កូ​វី​ដ​១៩ កូន​ក្រពើ​មួយ​ក្បាល​លក់ បាន​២៥​ដុល្លារ ។ តម្លៃ​នេះ គ្រាន់​បាន​ចំណេញ​លុយ​ពី​ក្រពើ​ទៅ​ទិញ​ដី និង​ទិញ​ខ្សែ​ក​ឲ្យ​ប្រពន្ធ​កូន​បាន​ខ្លះ តែ​មក​ដល់​បច្ចុប្បន្ន​ក្រពើ​ធ្លាក់​ថ្លៃ​មែនទែន ។ លុយកាក់​សល់​បាន​ចំណាយ​ទៅ​វិញ​លើ​ចំណី​មិនតែប៉ុណ្ណោះ​ទ្រព្យ​សន្សំ​បាន រួម​ទាំង​ដី​ផង​បាន​លក់​យក​លុយ​មក​ទិញ​ចំណី ឱ្យ​ក្រពើ​វិញ ។

អ្នក​ចិញ្ចឹម​ក្រពើ ជា​ច្រើន​បាន​ត្អូញ​ដូច​ៗ​គ្នា​ថា របរ​ចិញ្ចឹម​ក្រពើ​ឥឡូវ ខាត​ឡុងចុង​ខ្លាំង​ណាស់ រក​និយាយ​មិន​ចេញ ថែម​ទាំង​ជំពាក់ បំណុល​ស្ថាប័នហិរញ្ញវត្ថុ​ទៀត ។

រូបភាព៖ កោះសន្តិភាព

ជុំវិញ ករណី​ខាងយើង​នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ រួម​នឹង​លោក​ប្រធាន​សមាគម​ន៍​ចិញ្ចឹមសត្វ​ក្រពើ​បាន​នៅឡើយ​ទេ ។ តែ​ទោះ​យ៉ាងណា​អ្នក​អ្នក​ចិញ្ចឹម​ក្រពើ​នៅ​ក្នុង​ខេត្តសៀមរាប​បាន​ទ​ទួ​ច​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត ជា​ពិសេស​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​រក​ទីផ្សារ​លក់​សត្វ​ក្រពើ​ដែល​កំពុង​ធ្លាក់​ថ្លៃ​នេះ​ឲ្យ​ពួក​គាត់​ផង ក្រែង​បាន​មាន​ឈ្មួញកណ្តាល មក​រក​ទិញ​ឱ្យ​តម្លៃ​សមរម្យ​វិញ ៕