មន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ឆ្ងាយជាងគេក្នុងរាជធានីភ្នំពេញ ប្រឈមគ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នាពេលកន្លងមក គឺបង្ហាញថាប្រទេសជាតិមានការអភិវឌ្ឍ។ មន្រ្តីបានពន្យល់ថា ដោយសាររាជធានីភ្នំពេញមានអាគារសាងសង់ថ្មីខ្ពស់ៗកាន់តែច្រើន ធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើង និងត្រូវធ្វើយ៉ាងណា ដើម្បីបញ្ជូនទឹកស្អាតឱ្យដល់អាគារខ្ពស់ៗទាំងនោះ។

ទោះជាយ៉ាងណាលោក ហេង សុខគង់ មន្រ្តីនាំពាក្យក្រសួងឧហ្សាហកម្ម បានលើកឡើងនៅថ្ងៃទី១១សីហាថា ការផលិតទឹកស្អាតរបស់កម្ពុជាបានកើនឡើងប្រមាណ៤០% និងអត្រាគ្របដណ្ដាប់នៃប្រពន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធបណ្ដាញទៅកាន់បណ្ដាទីប្រជុំជននៅទូទាំងប្រទេស បានកើនឡើងរហូតជាង៦០% ឬបើគិតជាគ្រួសារមានជាង១លានគ្រួសារ ប្រៀបធៀបទៅនឹងអាណត្តិមុន៕