អតីតប្រធានាធិបតីស្រីលង្កា កំពុងរៀបចូលទៅក្នុងរថយន្ត បន្ទាប់ពីមកដល់ព្រលានយន្តហោះដូនមឿន ក្នុងរាជធានីបាងកក។ រូបភាព៖ Reuters

អតីតប្រធានាធិបតីស្រីលង្កាលោក គោតាប៉ាយ៉ា រាជបក្សា ដែលបានភៀសខ្លួនចេញពីប្រទេសកាលពីជិត១ខែមុន គឺបានធ្វើដំណើរដល់ប្រទេសថៃហើយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីស្នាក់នៅបណ្ដោះអាសន្ន។

លោក រាជបក្សា បានមកដល់ព្រលានយន្តហោះដូនមឿននៅក្នុងរាជធានីបាងកកនៅម៉ោង៨ល្ងាច គឺចំថ្ងៃលិខិតឆ្លងដែនរបស់លោកនៅក្នុងប្រទេសសិង្ហបុរី ត្រូវហួសសុពលភាព។

អតីតមេដឹកនាំរូបនេះ បានរត់ភៀសខ្លួនពីប្រទេសស្រីលង្កាទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃទី១៤កក្កដា ដោយសារមានបាតុកម្មប្រឆាំងរូបលោកពីពលរដ្ឋនៅទូទាំងប្រទេស ដែលខឹងសម្បារនឹងការដឹកនាំរបស់លោក ធ្វើឱ្យប្រទេសធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

អាជ្ញាធរថៃបានបញ្ជាក់ថា លោក រាជបក្សា អាចស្នាក់នៅក្នុងប្រទេសបាន៩០ថ្ងៃប៉ុណ្ណោះ៕