កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានចុះហត្ថលេខាលើឯកសារផ្តល់សច្ចាប័ន ដើម្បីនាំប្រទេសហ្វាំងឡង់ និងស៊ុយអែត ខិតកាន់តែកៀកក្នុងការក្លាយជាសមាជិករបស់ណាតូ។

លោកបានថ្លែងនៅក្នុងពិធីផ្ដល់សច្ចាប័ននៅក្នុងសេតវិមានថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ] ពូទីន ដែលគិតថា នឹងអាចបំបែកអង្គការយោធាអន្តររដ្ឋាភិបាលណាតូនេះ ប៉ុន្តែសម្ព័ន្ធភាពរបស់អង្គការនេះ នឹងកាន់តែជិតស្និទ្ធជាងពេលណាទាំងអស់ ហើយនឹងរូបរួមគ្នាជាងពេលណាទាំងអស់ និងបន្ទាប់ពីហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិក អង្គការណាតូនឹងរឹងមាំជាងពេលណាទាំងអស់៕