សកម្មជនការពារព្រៃឈើនិងសត្វព្រៃបានលើកឡើងថា អំឡុងពេលការឈូសឆាយបំផ្លាញព្រៃឈើនៅភ្នំតាម៉ៅ គឺបានធ្វើឱ្យសត្វព្រៃផ្អើលរត់ទៅបុកនឹងរបងងាប់ ហើយសត្វព្រៃខ្លះទៀត ត្រូវបានប្រជាពលរដ្ឋអះអាងថា អាចរងគ្រោះពីការបរបាញ់ ដោយសារពួកគាត់ឭសំឡេងកាំភ្លើងផ្ទុះនៅពេលយប់។

ជុំវិញការលើកឡើងនេះ សារព័ត៌មានខ្មែរណាស់ មិនអាចសុំការបំភ្លឺពី លោក ញឹក រតនៈ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅបានទេ ដោយសារលោកចុចបិទទូរសព្ទ នៅពេលសាកសួរអំពីបញ្ហានេះ៕