កម្មវិធីចុះអនុស្សរណៈនេះ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន(ស្តាំ) និងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន(ឆ្វេង)។រូបភាព៖ ក្រសួង​បរិស្ថាននិង​មិត្តហ្វូន​

ក្រុមហ៊ុន​ មិត្តហ្វូត ​(Metfone)​គឺជា​ប្រតិបត្តិករ​ទូរសព្ទ​ចល័ត​ឈាន​មុខ​គេ​នៅកម្ពុជា​ និង​ក្រសួង​បរិស្ថាន​ បាន​ចុះ​អនុស្សរណៈ​យោគ​យល់​លើ​កិច្ច​សហ​ប្រតិបត្តិការ​បរិវត្ត​កម្ម​ឌីជីថល​ ដើម្បី​លើក​កម្ពស់​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ​និង​ការ​យល់​ដឹង​លើ​កិច្ច​ការពារ​បរិស្ថាន​និង​ ជីវចម្រុះ​។

លោក ​វ៉ាន់​ មុនីនាថ ​អគ្គនាយក​គោល​នយោបាយ​និង​យុទ្ធ​សាស្រ្ត​នៃ​ក្រសួង​បរិស្ថាន​ និង លោក​ Nhong ​Din​ Than​ អគ្គ​នាយក​រង​ក្រុម​ហ៊ុន​ មិត្ត​​ហ្វូន ​បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​បរិវត្តកម្ម​ឌីជីថល ​កាលពី​រសៀល​ថ្ងៃទី៩​ សីហា ​ឆ្នាំ​២០២២ ​នៅ​ទីស្តី​ការ​ក្រសួង​បរិស្ថាន​។

កម្ម​វិធីចុះ​អនុស្សរណៈ​នេះ ​ក្រោម​អធិបតី​ភាព​លោក​ សាយ​ សំអាល់ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោក ​Phung​ Van ​Cuong ​អគ្គ​នាយក​ក្រុមហ៊ុន ​មិត្ត​ហ្វូន​។

លោក ​សាយ​ សំអាល ​បាន​ថ្លែង​ថា​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ​ត្រូវ​បា​នធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​គាំទ្រ​ការ​បង្កើត​ និង​ដំឡើង​កម្ម​វិធី​បច្ចេក​វិទ្យា​ឌីជីថល​នៅ​ក្នុង ​«អគារឯក​ភាព​ជាតិ​តេជោ»​ ដើម្បី​លើក​កម្ពស់​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ​ការ​អភិវឌ្ឍ​សមត្ថ​ភាព​ និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​លើ​កិច្ច​ការពារ​បរិស្ថាន ​ការ​អភិរក្ស​ជីវចម្រុះ ​និង​ការ​គ្រប់​គ្រង​ប្រព័ន្ធ​អេកូឡូស៊ី ​បច្ចេកវិទ្យា​បៃតង ​និង​ថាមពល​ស្អាត​។

លោក​រដ្ឋមន្រ្តី​ថ្លែងដូច្នេះថា៖«តាមរយ:កិច្ចសហការនេះ ក្រុមហ៊ុនមិត្តហ្វូន នឹងគាំទ្រនូវសកម្មភាពមួយចំនន រួមមាន ការដំឡើងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ»។ ការរៀបចំបច្ចេកវិទ្យាឌីជីថលលើឯកសារគំរូ និងសម្ភារសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន»។

លោក​រដ្ឋមន្រ្តី៖​«កិច្ចសហការនេះក៏នឹង​ជំរុញប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក ការបង្កើតកម្មវិធីសេវាអេឡិចត្រូនិក ប្រតិបត្តិការ និងការថែទាំ ការបង្កើតប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក និង ការបង្កើតកម្មវិធី Apps ដែលពាក់ព័ន្ធផ្សេងៗ»។