លោក  Joseph Wu រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់បានលើកឡើងថា ចិនកំពុងប្រើប្រាស់ការបន្តធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដើម្បីប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកលោកស្រី ណានស៊ី ផេឡូស៊ី គឺត្រៀមកម្លាំងដើម្បីចូលឈ្លានពានកោះតៃវ៉ាន់ ប៉ុន្តែលោកបញ្ជាក់ថា មិនបានធ្វើឱ្យកោះតៃវ៉ាន់ភ័យស្លន់ស្លោរ ឬឱនក្បាលចុះចាញ់របបផ្ដាច់ការឡើយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារទី៩សីហានេះ លោក Wu បានបន្តថា ចំពោះតៃវ៉ាន់ តម្លៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ មិនអាចត្រូវបានគេយកចេញទៅឆ្ងាយនោះទេ ហើយបានចាក់បញ្ចូលនៅក្នុង DNA របស់ពលរដ្ឋតៃវ៉ាន់រួចទៅហើយ៕