កិច្ចសហការនេះរវាងភាគីទាំងពីរនឹងជួយដល់ បុរី ជា រី ទាក់ទាញអតិថិជនទិញផ្ទះបានកាន់តែច្រើនពីក្រុមហ៊ុន ជាមួយនឹងលក្ខខណ្ឌកម្ចីទិញផ្ទះល្អប្រសើរ និងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួលជាងមុនពីធនាគារ ស្ថាបនា។រូបភាព៖ ធនាគារ ស្ថាបនា

ធនាគារ ​ស្ថាបនា ​ជាធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេមួយ​នៅ​កម្ពុជា ​នៅថ្ងៃ​ទី៩ ​ខែ​សីហានេះ ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្ដីពី​សេវា​កម្ម​បង់​ប្រាក់​ និង​ទូទាត់​វិក្កយបត្រ​ជាមួយ​ បុរី ជា រី​ ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ធំបំផុត​មួយ​នៅ​កម្ពុជា ​ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​ប្រាក់​ឱ្យ​បាន​កាន់​តែ​លឿន​ និង​ងាយ​ស្រួល​ជូន​អតិថិជន​របស់​បុរី​។

តាមរយៈកិច្ចព្រមព្រៀងនៃភាពជាដៃគូនេះ អតិថិជនអាចរីករាយជាមួយនឹងការបង់ប្រាក់ទិញលំនៅដ្ឋានដោយផ្ទាល់ជាមួយបុរី ជា រី នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈកម្មវិធីស្ថាបនា ម៉ូបាល ដោយឥតគិតថ្លៃ  ឬ តាមបណ្តាសាខាធនាគារ ស្ថាបនា ទូទាំងប្រទេស។

លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា ថ្លែងថា ធនាគារ ស្ថាបនា មានគោលបំណងផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការសេវាធនាគារប្រចាំថ្ងៃជូនដល់អតិថិជន និងប្រជាជនកម្ពុជា។ ជាមួយនឹងកិច្ចសហការនេះ យើងជឿជាក់ថាអតិថិជនរបស់យើងនឹងទទួលបានអត្ថប្រយោជន៍ និងការសេវាទូទាត់ប្រាក់ទៅកាន់បុរី ជា រី ប្រកបដោយ​ភាពងាយស្រួល និងសាមញ្ញ តាមរយៈស្ថាបនា ម៉ូបាល។

លោកថ្លែងដូច្នេះ​៖«លើសពីនេះទៅទៀត យើងក៏បានចុះកិច្ចព្រមព្រៀងភាពជាដៃគូដើម្បីផ្តល់ កម្ចីទិញផ្ទះពិសេសជូនដល់អតិថិជនរបស់បុរី ជា រី។នៅក្នុងកិច្ចព្រមព្រៀងនេះ ធនាគារ ស្ថាបនា ផ្ដល់កម្មវិធីកម្ចីដែលមានភាពបត់បែនដល់អតិថិជន បុរី ជា រី សម្រាប់គម្រោង The Green Ville និង The Green Ville Premium ក្នុងអត្រាការប្រាក់ពិសេសត្រឹមតែ ០,៥៨% ក្នុងមួយខែ ក្នុងរយៈពេល ២ឆ្នាំដំបូង ជាមួយនឹងរយៈពេលសងត្រលប់វែងជាងមុន ចំនួនទឹកប្រាក់កម្ចីច្រើនជាងមុន និងការអនុម័តកម្ចីឆាប់រហ័ស»។

លោក ឡាយ បញ្ញារិទ្ធ នាយកប្រតិបត្តិ បុរី ជា រី មានប្រសាសន៍ថា គុណតម្លៃស្នូលរបស់យើងគឺធានាថាអតិថិជនអាចទិញផ្ទះក្នុងក្តីស្រមៃជាមួយនឹងការរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយក្រុមគ្រួសាររបស់ពួកគាត់និងកាន់តែមានសុភមង្គលទ្វេរឡើង។

លោកថ្លែងទៀតថា៖«យើងជឿជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយអតិថិជនរបស់បុរី ជា រី ទទួលបានប្រាក់កម្ចីទិញផ្ទះ និងដំណើរការអនុម័តកម្ចីលឿនជាងមុនជាមួយនឹងគម្រោងទូទាត់ពិសេសនេះ»។

កិច្ចសហការនេះរវាងភាគីទាំងពីរនឹងជួយដល់ បុរី ជា រី ទាក់ទាញអតិថិជនទិញផ្ទះបានកាន់តែច្រើនពីក្រុមហ៊ុន ជាមួយនឹងលក្ខខណ្ឌកម្ចីទិញផ្ទះល្អប្រសើរ និងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួលជាងមុនពីធនាគារ ស្ថាបនា។

ធនាគារ ស្ថាបនា មានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤ ០០០នាក់ ជាមួយនឹង​បណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។

ផ្តើមចេញពីអាជីវកម្មលក្ខណគ្រួសារ បុរី ជា រី បានអភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលឈានមុខគេក្នុងប្រទេសកម្ពុជា។

ដោយ​មាន​ការ​គាំទ្រ និងតម្រូវការពីសំណាក់អតិថិជន បុរី ជា រី បាន​សាងសង់គម្រោងចំនួន៦ធំៗរួមមាន សមប្រាថ្នា ចោមចៅ១ ដឹ ហ្រ្គីន វីល ចោមចៅ ២ ដឹ ហ្រ្គីន វីល ព្រីមៀម និងចោមចៅ ព្រីមៀម ដែលព័ទ្ធជុំវិញទៅដោយទីតាំងសក្តានុពលជាច្រើន៕

ធនាគារ ស្ថាបនា ផ្ដល់ជូនសេវាកម្មធនាគារកាន់តែងាយស្រួលដល់អតិថិជនទិញលំនៅដ្ឋាន បុរី ជា រី អតិថិជនចាស់ និងអតិថិជនថ្មីរបស់ធនាគារ ស្ថាបនា អាចទូទាត់ប្រាក់កាន់តែងាយស្រួល និងរហ័សជាងមុនជាមួយ ស្ថាបនា ម៉ូបាល