លោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា បានបញ្ជូនបុគ្គលិកនិងកម្មករជាច្រើននាក់ពីខេត្តកំពង់ស្ពឺ រួមទាំងដឹកកូនឈើប្រណិតរាប់ពាន់ដើម ទៅដាំនៅលើទីតាំងដែលទើបមានការឈូសបំផ្លាញព្រៃឈើនៅភ្នំតាម៉ៅ នៅថ្ងៃទី៨សីហានេះ។ ឮ

ព្រៃឈើទំហំជាង៥០០ហិកតា ត្រូវបានឈូសបំផ្លាញក្នុងរយៈពេលមិនដល់មួយសប្ដាហ៍។ ពលរដ្ឋរស់នៅក្បែរតំបន់តាម៉ៅលើកឡើងថា គ្រឿងចក្រប្រហែល១០០គ្រឿង បានឈូសបំផ្លាញដីព្រៃភ្នំតាម៉ៅទាំងយប់ទាំងថ្ងៃ ដើម្បីយកដីអភិវឌ្ឍ៕