ជើងហោះហើរដំបូងរបស់ Bamboo Airways ពីរដ្ឋធានីហាណូយ បានចុះចតនៅម៉ោង ១៩:២០ យប់នៅ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប។រូបភាព៖​ផ្តល់​ដោយ Cambodia Airports/Bamboo Airways

ក្រុមហ៊ុន​ Bamboo​ Airways ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​សេវា​កម្ម​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​វៀត​ណាម ​បាន​ភ្ជាប់​ជើង​ហោះ​ហើរ​ជា​លើក​ដំបូង​មក​ប្រទេស​កម្ពុជា​ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ងើប​ឡើប​វិញ​របស់​វិស័យ​ទេសចរណ៍ ​បន្ទាប់​ពី​រង​ផល់​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​វិបត្តិ​កូវីដ​១៩​។​

ជើង​ហោះ​ហើរ​ដំបូង​បាន​តភ្ជាប់​ពី​វៀតណាម ​និង​កម្ពុជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​Bamboo ​Airways ​ដែល​បាន​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀម​រាប ​នៅ​ថ្ងៃ​ទី​៧ ​ខែសីហា ​ឆ្នាំ​២០២២​។

ជើង​ហោះ​ហើរ​ដំបូង​របស់​ Bamboo Airways ​ពី​រដ្ឋ​ធានី​ហាណូយ ​បាន​ចុះចត​នៅ​ម៉ោង​ ១៩:២០ ​យប់​ដែល​នេះ​ជា​ជំហាន​ដ៏សំខាន់ ​បន្ទាប់​ពី​ផែនទី​បង្ហាញ​ផ្លូវ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ក្នុង​ការ​ពង្រីក​បណ្តាញ​អន្តរ​ជាតិ​។

នៅលើផ្លូវថ្មីនេះ Bamboo Airways ដំណើរការយន្តហោះ Embraer-190 ដ៏ទំនើប ដែលនាំមកនូវភាពងាយស្រួល និងបទពិសោធន៍ហោះហើរខ្ពស់បំផុតលើសពីការរំពឹងទុកសម្រាប់អ្នកដំណើររបស់ខ្លួន។រូបភាព៖ ផ្តល់​ដោយ Cambodia Airports

នៅ​លើ​ផ្លូវ​ថ្មី​នេះ​ Bamboo​ Airways ​ដំណើរ​ការ​យន្ត​ហោះ ​Embraer-190​ ដ៏​ទំនើប​ ដែល​នាំ​មកនូវ​ភាព​ងាយ​ស្រួល ​និង​បទ​ពិសោធន៍​ហោះហើរ​ខ្ពស់​បំផុត​លើស​ពីការ​រំពឹង​ទុក​សម្រាប់​អ្នក​ដំណើរ​របស់​ខ្លួន​។

អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀមរាប ​បាន​ចាប់​ផ្តើម​មើល​ឃើញ​ការ​ត្រឡប់​មក​វិញ​នៃ​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​ក្នុង​ខែ​ធ្នូ ​ឆ្នាំ២០២១​ បន្ទាប់​ពីបាន​ផ្អាក​អស់​រយៈ​ពេល​២០​ខែ​បណ្តាល​មក​ពីជំងឺ​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ ហើយ​វា​បាន​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​លើ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​។

បច្ចុប្បន្ន​ វា​មាន​ផ្លូវ​ធ្វើ​ដំណើរពី​/​ទៅ​សិង្ហ​បុរី ​បាង​កក ​គូឡាឡាំពួ​ ទីក្រុង​ហូជីមិញ ​ដាណាង ​ហាណូយ ​និង​ត​ភ្ជាប់​ជើង​ហោះ​ហើរ​ក្នុង​ស្រុករវាងប្រទេស​ ​ទាំង​ពីរ​(កម្ពុជា​-វៀតណាម​)។

សេវាកម្ម​ថ្មី​ដែល​តភ្ជាប់​ទីក្រុង​ហាណូយ ​និង​សៀមរាប​នឹង​មាន​លក្ខណៈ​អំណោយ​ផល​ក្នុង​ការ​ស្តារ​ការ​ធ្វើ​ដំណើរ​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ​រវាង​ទីក្រុង​ទាក់​ទាញ​បំផុត​ទាំង​ពីរ​នៅ​អាស៊ី ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បេតិក​ភណ្ឌ​ដ៏សម្បូរ​បែប​របស់​ពួក​គេ ​និង​ “douceur de vivre”​ ដែល​មាន​ន័យថា​ការ​រស់​នៅ​ដ៏​រីករាយ ​និង​គ្មាន​កង្វល់​។

វា​ក៏​នឹង​ផ្តល់​ជម្រើស​ដល់​ការ​ធ្វើ​ដំណើរ​សម្រាប់​អ្នក​ដំណើរ​ និង​ជំរុញ​កំណើន​ទេសចរណ៍​តាម​រយៈ​ការ​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​មជ្ឈមណ្ឌល​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ទាំង​ពីរ​។

នៅ​លើ​ផ្លូវ​ថ្មី​នេះ​ Bamboo​ Airways ​ដំណើរ​ការ​យន្ត​ហោះ ​Embraer-190​ ដ៏​ទំនើប​ ដែល​នាំ​មកនូវ​ភាព​ងាយ​ស្រួល ​និង​បទ​ពិសោធន៍​ហោះហើរ​ខ្ពស់​បំផុត​លើស​ពីការ​រំពឹង​ទុក​សម្រាប់​អ្នក​ដំណើរ​របស់​ខ្លួន​។រូបភាព៖​ផ្តល់​ដោយ​ ​Cambodia ​Airports

លោក ​Thach ​Pierre ​Hoang ​អនុ​ប្រធាន​ CCO ​នៃ​ក្រុមហ៊ុន​ Bamboo ​Airways​ ថ្លែង​ថា​ ការ​ហោះ​ហើរ​ឥត​ឈប់​ឈរ​លើក​ដំបូង​ពី​ហាណូយ​ទៅ​សៀម​រាប​ គឺ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជាជំហាន​បន្ទាប់​របស់ ​Bamboo​ Airways​ ដែល​ជា​ដំណើរ​របស់​យើង​ក្នុង​ការ​ពង្រីក​វត្ត​មាន​អន្តរជាតិ​។​

លោក​ថ្លែង​ដូច្នេះ​ថា​៖​«យើង​មាន​សេចក្តី​សោមនស្ស​រីក​រាយ​បំផុត​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​កម្ម​តម្រង់​ទិស​សម្រាប់​លំដាប់​ផ្កាយ​៥ ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប ​ហើយ​ទន្ទឹង​រង់​ចាំ​ការ​ប្រើ​ប្រាស់​ភាព​ជា​ដៃគូ​ដ៏​មាន​តម្លៃ​នេះ​ជាមួយ​នឹង​ផ្លូវ​ហោះ​ហើរ​ជា​ច្រើន​ទៀត​នាពេល​ខាង​មុខ​»។

លោក​បន្ត​ទៀត​ថា​៖​«លើស​ពីនេះ ​យើង​រំពឹង​ថា ​ផ្លូវ​ហោះ​ហើរ​វៀត​ណាម​-កម្ពុជា​ថ្មី​របស់​យើង​នឹង​បំពេញ​តួនាទី​ដ៏សំខាន់​របស់​ខ្លួន​ជា​ស្ពាន​អាកាស ​និង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ ​ដូចជា ​ទេសចរណ៍ ​សេដ្ឋកិច្ច​ វប្បធម៌​»។

អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀម​រាប​ស្វាគមន៍​សេវាកម្ម​ថ្មី​របស់​ Bamboo​ Airways ​ដែល​ជាជំហាន​វិជ្ជ​មាន​បន្ថែម​ទៀត​ដែល​ជា​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​សម្រាប់​ការ​ស្តារចរាចរណ៍​ឡើង​វិញ​។

លោក​ Stephen​ KING ​ប្រធាន​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ក្រុម​ហ៊ុន ​Cambodia ​Airports ​ដែល​ជា​ក្រុមហ៊ុន​ប្រតិបត្តិការ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ទាំង​៣​របស់​កម្ពុជា​ ថ្លែង​ថា​ នៅ​ក្នុង​ពេល​វេលាដ៏​លំបាក​នេះ ​វា​គឺ​ជា​របក​គំហើញ​មួយ​ ដើម្បី​ស្វាគមន៍​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​។

លោក​ថ្លែង​ដូច្នេះ​ថា​៖«យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុងការ​ស្វាគមន៍​ក្រុម​ហ៊ុន​ Bamboo​ Airways ​នៅ​ថ្ងៃ​នេះ​។​យើង​ដឹង​ថា​អ្នក​ដំណើរ​នឹង​ពេញ​ចិត្ត​ចំពោះ​ជម្រើស​បន្ថែម​ដែល​ផ្តល់​ជូន​ដោយ​សេវាកម្ម​ថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ភ្ជាប់​ទីក្រុង​ហាណូយ​ដ៏​រស់រ​វើក​របស់​ប្រទេស​វៀតណាម ​និង​ទីក្រុង​ដ៏អស្ចារ្យ​នៃ​ខេត្ត​សៀម​រាប​»។

លោក​បន្ថែម​ថា​ នេះ​ជា​សញ្ញា​មួយ​ទៀត​នៃ​ការ​កសាង​វិស័យ​ទេសចរណ៍​ឡើង​វិញ​បន្ទាប់​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដោយ​ជោគជ័យ​ដែល​ដឹកនាំ​ដោយ​អាជ្ញាធរ​កម្ពុជា និង​ការ​បើក​ព្រំដែន​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជា​បន្ត​បន្ទាប់​។

លោក​ថា​៖«យើង​ទន្ទឹង​រង់​ចាំ​ស្វាគមន៍​ផ្លូវ​ហោះហើរ​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ Bamboo ​Airways ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​»។

ទិន្នន័យ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា​បង្ហាញថា ក្នុង​ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជា​ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ​ប្រហែល ៥០ម៉ឺននាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិវៀតណាម​ឈនៅ​លំដាប់​ទី​១​ ដែល​មាន​ចំនួន​ជាង​១៤​ម៉ឺននាក់ ​តាម​ពី​ក្រោយ​ដោយ​ភ្ញៀវទេស​ទេសចរ​ជន​ជាតិ​ថៃ ​មាន​ចំនួន​១៣​ម៉ឺន​នាក់ ព្រម​ទាំង​ភ្ញៀវ​ទេសចរ​ចិន ​និង​ភ្ញៀវទេសចរ​មក​ពី​តំបន់​អឺរ៉ុប​មួយ​ចំនួន​ទៀត​៕