កូនភ្លោះប្រេស៊ីលអាយុ៣ឆ្នាំ ដែលកើតមានជាប់ក្បាលគ្នា ត្រូវបានបំបែកចេញពីគ្នា បន្ទាប់ពីវះកាត់អស់រយៈពេល២៧ម៉ោងក្នុងប្រទេសប្រេស៊ីល។

កូនភ្លោះឈ្មោះ Arthur និង Bernardo Lima កើតនៅតំបន់ជនបទនៃភាគខាងជើងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៨ ។ ពួកគេមានផ្នែកនៃខួរក្បាល និងសរសៃសំខាន់ដែលបញ្ជូនឈាមត្រឡប់ទៅបេះដូងវិញជាប់គ្នា៕