សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍ដំបូងគេពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី៥សីហានេះ និងជាសញ្ញាបត្រសម្រាប់ទទួលស្គាល់ការអប់រំកម្រិតខ្ពស់បំផុតប្រចាំសាកលវិទ្យាល័យនេះ សម្រាប់ផ្ដល់ជូនឥស្សរជន ដែលមានស្នាដៃអភិវឌ្ឍជាតិ និងត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិនិងអន្តរជាតិ៕