CPBank បានទទួលពានរង្វាន់“Quality Achievements Award 2022″ លំដាប់ថ្នាក់“Platinum” ពីស្ថាប័ន European Society for Quality Research (ESQR) ដ៏ល្បីល្បាញរបស់ប្រទេសស្វីស។រូបភាព៖ CPBank

ធនាគារ ​ប្រៃសណីយ៍​កម្ពុជា ​(CPBank) ​បាន​ទទួល​ពាន​រង្វាន់ ​“Quality​ Achievements ​Award​ 2022″​ លំដាប់​ថ្នាក់​“Platinum” ​ពីស្ថាប័ន ​European ​Society ​for​ Quality ​Research ​(ESQR)​ ដ៏ល្បីល្បាញ​របស់​ប្រទេស​ស្វីស ​សម្រាប់​ការ​ខិត​ខំប្រឹង​ប្រែង ​និង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តោត​លើការ​ពង្រឹង​គុណ​ភាពរបស់ខ្លួន​ក្នុង​ការ​ផ្តល់​សេវា​កម្ម​ និងការ​អភិវឌ្ឍន៍​ផលិត​ផល​នានា​។

ពានរង្វាន់នេះ​សម្រាប់​ការ​ខិត​ខំប្រឹង​ប្រែង ​និង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តោត​លើការ​ពង្រឹង​គុណ​ភាពរបស់ខ្លួន​ក្នុង​ការ​ផ្តល់​សេវា​កម្ម​ និងការ​អភិវឌ្ឍន៍​ផលិត​ផល​នានា។រូបភាពCPBank

ស្ថាប័ន ESQR​ មានតួនាទី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី ​គុណ​ភាព​ ទទួល​ស្គាល់​ការ​អនុវត្ត​អាជីវកម្ម​ល្អ ​ការច្នៃ​ប្រឌិត​បច្ចេក​វិទ្យា​ សមិទ្ធិ​ផល​ប្រកប​ដោយ​គុណភាព ​នៅ​ក្នុង​អង្គការ​នានា​ទូទាំង​ពិភព​លោក​ និង​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នូវ​យុទ្ធ​សាស្ត្រ​អនុវត្ត​ជោគ​ជ័យ​របស់​អង្គការ​ទាំង​នេះ​។

លោក ​តូច​ ចៅចេក​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ប្រៃសណីយ៍​កម្ពុជា។រូបភាព៖CPBank

លោក ​តូច​ ចៅចេក​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ប្រៃសណីយ៍​កម្ពុជា ​ប្រាប់​ខ្មែរ​ណាស់​ថា​ CPBank​ នៅ​ឆ្នាំ២០២២​ បាន​ទទួល​បាន​រង្វាន់​ “Quality ​Achievements ​Award ​2022″ ​ពី​ស្ថាប័ន ​ESQR ​ដែល​ស្ថាប័ន​នេះ​គាត់​បានទាក់ទងមកនៅពេល CPBank ​​ធ្វើការ​បាន​ល្អ​ទាក់ទងនឹង​គុណភាពល្អ​នៅក្នុង​វិស័យ​ធនាគារ​។​

លោក​បន្តថា ​សម្រាប់ ​CPBank​ ស្ថាប័ន ​ESQR ​បាន​ប្រគល់​រង្វាន់​ក្នុង​លំដាប់​ថា្នក់​ ផ្លាក់​ទីនៀម​ ​(Platinum)​ដែល​ជា​កម្រិត​​ពិសេស​បំផុត​ហើយ​។ ​ពាន់​រង្វាន់​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យដោយសារ​​​គុណភាព​នៃភាព​ជា​ដឹក​នាំ​(Quality of Leadership)​គុណភាព​សេវា​កម្ម​អតិថិជន​(Customer Services)​ផលិត​ផល​ថ្មី​(products renovation) ​របស់ ​CPBank​។

លោក​ថ្លែង​ដូច្នេះ​ថា​៖​«​យើង​បាន​បង្កើត​ផលិត​ផល​នានា​មាន​ភាព​បទ​បែន​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិ​ជន​ ទាំង​អស់​នេះ​ហើយ​ដែល​គាត់​បាន​ឱ្យ​រង្វាន់​យើង​។​ដោយ​សារ​តែ​អ្វី​ទាំង​អស់​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន​រីក​ចម្រើន​ ហើយ​មាន​ស្ថិរភាព​កំណើន​(Stable Growth)​ដែល​មាន​ន័យ​ថា​ រីកចម្រើន​ទាំង​ប្រាក់​ចំណេញ​ រីក​ចម្រើន​ទាំង​ប្រតិបត្តិការ​ ហើយ​បុគ្គលិក​ទាំង​អស់​ធ្វើការ​ក៏មាន​សមត្ថ​ភាព​ ផង​ដែរ​»។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជមួយដែលរីកចម្រើន​លឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣។រូបភាព៖CPBank

CPBank ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ជាមួយ​នឹង​ដើម​ទុន​ចុះ​បញ្ជី​ចំនួន ​៣៨​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣ ​និង​បាន​កើន​ឡើង​ដល់ ​៧៦​លាន​ដុល្លារ​អាមេរិក​ក្នុង​ពេល​បច្ចុប្បន្ន​។

គិត​ត្រឹម​ឆ្នាំ២០២១​ ធនាគារ​សម្រេច​បាន​នូវ​ទ្រព្យ​សកម្ម​សរុប​ជាង​ ១,១៨​ពាន់​លាន​ដុល្លារ​អាមេរិក ​ជាមួយ​នឹង​បណ្តាញ​ប្រតិបត្តិការ​សាខា​លាត​សន្ធឹង​ពេញ​ផ្ទៃ​ប្រទេស​ចំនួន​ ៦០​សាខា​ ម៉ាស៊ីន​អេធីអឹម​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​ ៨៩​ទីតាំង ​ចំនួន​គណនី​អតិថិជន​សរុប​ ១១៦ ៧៤៣​គណនី ​ចំនួន​ប័ណ្ណ​អេធីអឹម​ និង​ប័ណ្ណ​ឥណពន្ធ​សរុប​ ៧៤ ​៥៩០​ប័ណ្ណ ​និង​ដៃគូ​អាជីវ​កម្ម​ ៧ ០៤៩​កន្លែង​ទូទាំង​ប្រទេស​៕