ចិនប្រកាស​ផ្អាក​ការ​នាំ​ចូល​ផ្លែក្រូច និង​ផលិតផល​ត្រី​កក​ពី​កោះ​តៃវ៉ាន់​ចាប់ពី​ថ្ងៃ​តទៅ។ រូបភាព៖ កោះសន្ដិភាព

ចិន​ផ្អាក​ការ​នាំ​ចូល​ផ្លែក្រូច និង​ផលិតផល​ត្រី​កក​ពី​កោះ​តៃវ៉ាន់​ចាប់ពី​ថ្ងៃ​ពុធ ទី ៣ ខែសីហា​នេះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​គយ​ចិន​នៅ​ថ្ងៃ​ពុធ​នេះ​។

នៅ​ថ្ងៃ​ដដែល ក្រសួង​ពា​ណិ​ជ្ច​កម្ម​ចិន​បាន​និយាយ​ថា ចិន​នឹង​ផ្អាក​នាំ​ចេញ​ខ្សាច់​ធម្មជាតិ​ទៅ​កាន់​កោះ​តៃវ៉ាន់​ចាប់ពី​ថ្ងៃ​ទី ៣ សីហា​។

សូម​បញ្ជាក់​ថា វិធានការ​ចិន​កើតឡើង បន្ទាប់​ពី​ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី Nancy Pelosi បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​មក​កាន់​កោះ​តៃវ៉ាន់ ដោយ​មិន​អើពើ​នឹង​ការ​ព្រមាន​របស់​ចិន​។

លោកស្រី បាន​ចុះ​ចត​នៅ​កោះ​តៃវ៉ាន់​កាលពី​យប់​ថ្ងៃ​អង្គារ ទី ២ សីហា ហើយ​នៅ​ថ្ងៃ​ពុធ​នេះ លោកស្រី​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen និង​មន្ត្រី​តៃវ៉ាន់​ដទៃ​ទៀត​មុន​ពេល​ចាកចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន​៕

(​យោង​តាម​ប្រភព​៖ Reuters)