
កូនភ្លោះប្រេស៊ីលអាយុ3ឆ្នាំ ដែលកើតមានជាប់ក្បាលគ្នា ត្រូវបានបំបែកចេញពីគ្នា បន្ទាប់ពីវះកាត់អស់រយៈពេល២៧ម៉ោងក្នុងប្រទេសប្រេស៊ីល។
កុមារឈ្មោះ Arthur និង Bernardo Lima បានកើតនៅតំបន់ជនបទនៃភាគខាងជើងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៨ ដោយពួកគេមានផ្នែកខ្លះនៃខួរក្បាល និងសរសៃសំខាន់ដែលបញ្ជូនឈាមត្រឡប់ទៅបេះដូងវិញជាមួយគ្នា។
កូនភ្លោះទាំងពីរ ធ្លាប់បានទទួលការវះកាត់ជាច្រើនដង នៅទីក្រុង Rio de Janeiro ក្រោមការដឹកនាំរបស់វិទ្យាស្ថានខួរក្បាល Paulo Niemeyer និង Gemini Untwined នៅចក្រភពអង់គ្លេស។
បន្ទាប់ពីការស្រាវជ្រាវអស់ជាច្រើនខែ ការរៀបចំ និងការប្រើប្រាស់ការព្យាករណ៍ជាក់ស្តែងនៃកូនភ្លោះ ដោយផ្អែកលើការស្កែន CT និង MRI ពួកគេត្រូវបានបំបែកដោយជោគជ័យដោយការវះកាត់។ បន្ទាប់ពីការវះកាត់ ពួកគេអាចដេកទាល់មុខគ្នាជាលើកដំបូង ហើយនឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦ខែ។
យោងតាម Gemini Untwined កំណើតមួយក្នុងចំណោម៦ម៉ឺនកំណើត គឺកើតជាកូនភ្លោះមានរាងកាយជាប់គ្នា ហើយមានតែ៥% ប៉ុណ្ណោះ ដែលកើតមកមានក្បាលជាប់គ្នា៕
- រដ្ឋមន្ត្រីហាមរថយន្តសង្គ្រោះឯកជន ទៅដឹកអ្នករបួសតាមដងផ្លូវ ព្រោះធ្វើឱ្យប៉ះពាល់ភាពថ្លៃថ្នូរគ្រូពេទ្យ - នៅថ្ងៃទី 15/08/2022
- មិនទាន់មានភស្ដុតាងថា ជំងឺថ្មី ឡានយ៉ា អាចចម្លងពីមនុស្សទៅមនុស្សឡើយ - នៅថ្ងៃទី 15/08/2022
- មន្រ្តី៖ កង្វះទឹកស្អាតប្រើប្រាស់របស់ពលរដ្ឋ ដោយសារការអភិវឌ្ឍរបស់ប្រទេសជាតិលឿនពេក ប៉ុន្តែរដ្ឋាភិបាលនឹងឆ្លើយតបឲ្យបាន១០០% នៅឆ្នាំ២០៣០ - នៅថ្ងៃទី 15/08/2022