
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប (Prince Real Estate Group)នៅពីថ្ងៃទី១ ខែសីហានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Less Solutions ជាភ្នាក់ងារធានារ៉ាប់រងឈានមុខគេនៅកម្ពុជា ដើម្បីបង្កើត«របៀបរស់នៅ»ដែលអាចសម្រេចបាននិងមានសុវត្ថិភាព និងភាពងាយស្រួលក្នុងវិស័យអចលនទ្រព្យ។
លោក Edward Lee នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate និងអ្នកស្រី Belinda Chan ប្រធានផ្នែកប្រតិបត្តិការ Less Solutions បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងព្រឹត្តិការណ៍ Gala ដែលមានការចូលរួមដោយតំណាងសភាពាណិជ្ជកម្ម អ្នកគ្រប់គ្រងមកពីក្រុមហ៊ុន Prince Group ភ្ញៀវកិត្តិយស និងប្រព័ន្ធផ្សព្វផ្សាយ។
ផលិតផលធានារ៉ាប់រងជាច្រើននឹងត្រូវផ្តល់ជូនអ្នកទិញ និងអ្នកជួលអចលនទ្រព្យ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីបង្កើនតម្លៃក្នុងរយៈពេលវែង។
ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងធ្វើឱ្យការវិនិយោគលើអចលនទ្រព្យ ក្លាយទៅជាជម្រើស«របៀបរស់នៅ»សម្រាប់អ្នកទិញក្នុងស្រុក និងអន្តរជាតិដែលកំពុងរីកចម្រើន។
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងថា តាមរយៈការកាត់បន្ថយឧបសគ្គក្នុងការទិញអចលនទ្រព្យក្នុងទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងធ្វើឱ្យការវិនិយោគអចលនទ្រព្យក្លាយទៅជាផ្នែកមួយនៃការរស់នៅបែបទំនើបនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖«តាមរយៈការដាក់ចេញនូវដំណោះស្រាយដែល “អាចសម្រេចបាន និងមានសុវត្ថិភាពបំផុត និងភាពងាយស្រួលបំផុត” នៅក្នុងទីផ្សារ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងអភិវឌ្ឍអចលនទ្រព្យដែលផ្តល់នូវតម្លៃក្នុងរយៈពេលវែងដល់ម្ចាស់ផ្ទះ ក៏ដូចជាអ្នកវិនិយោគទាំងអស់»។
ជាមួយនឹងផលិតផលដែលតែងតែនាំទៅរកការធ្វើឱ្យប្រសើរឡើងនូវ«របៀបរស់នៅ» សម្រាប់អតិថិជនធុរកិច្ច និងអតិថិជនស្នាក់នៅក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងផ្តល់ជូននូវ ហិរញ្ញប្បទានដែលអាចសម្រេចបានដល់អ្នកទិញក្នុងស្រុកនិងបរទេសអាចទទួលបានប្រាក់កម្ចីទិញផ្ទះរហូតដល់ ១០០% តាមរយៈ ធនាគារព្រីនស៍ ដែលជាធនាគារឈានមុខគេបំផុតមួយក្នុងចំណោមធនាគារឌីជីថលឈានមុខគេនៅកម្ពុជា។
ការទិញដោយសុវត្ថិភាពដែលដំណោះស្រាយធានារ៉ាប់រងជាច្រើនឥតគិតថ្លៃនឹងត្រូវផ្តល់ជូនអតិថិជននៅពេលទិញផ្ទះ។ ឧទាហរណ៍៖ មានផ្តល់ជូននូវការធានារ៉ាប់រងគ្រោះអគ្គិភ័យនិងការធានារ៉ាប់រងអចលនទ្រព្យដោយឥតគិតថ្លៃនៅពេលទិញផ្ទះ តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Less Solutions។
សេវាកម្មប្រកបដោយភាពងាយស្រួលជូនអតិថិជន ហើយអាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបន្ថែមជាច្រើន ដែលផ្តល់ដោយអង្គភាពអាជីវកម្មពាក់ព័ន្ធក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែង ដូចជា សេវាសន្តិសុខ សេវាគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មជួល។
ក្រុមហ៊ុន Less Solutions មានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់ដាក់លក់ផលិតផលការធានារ៉ាប់រង ដែលផ្តល់ដោយបណ្តាក្រុមហ៊ុនធានារ៉ាប់រងលំដាប់កំពូលនៅកម្ពុជា ដូចជា ក្រុមហ៊ុន CB Insurance គឺជាអង្គភាពមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប) ក្រុមហ៊ុន AIA Cambodia ក្រុមហ៊ុន Prudential (Cambodia) និងក្រុមហ៊ុន Forte (Cambodia)។ល។
ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងវីឡាប្រណិតដំបូងគេរបស់ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មានចម្ងាយ១០គីឡូម៉ែត្រពីកណ្តាលទីក្រុង។
គម្រោងវីឡានេះ គឺជាដំណោះស្រាយលំនៅឋានដែលអាចសម្រេចបានសម្រាប់ប្រជាជនខ្មែរ និងអ្នកជំនាញបរទេសដែលស្វែងរកការរចនាស្ថាបត្យកម្មទាន់សម័យ ក៏ដូចជា បរិក្ខារទំនើបៗ។
ជាមួយនឹង តម្រូវការហិរញ្ញប្បទានទាបជាងតម្រូវការប្រពៃណីសម្រាប់ទិញផ្ទះក្នុង“បុរី” ម្ចាស់ផ្ទះថ្មីនឹងអាចទទួលបានហិរញ្ញប្បទានរហូតដល់ ១០០% ពីធនាគារព្រីនស៍ និងដំណោះស្រាយធានារ៉ាប់រងពីក្រុមហ៊ុន CB Insurance ។
ជាលទ្ធផល ផ្ទះវីឡាដែលបានដាក់លក់ក្នុងដំណាក់កាលទី១ នៃគម្រោងព្រីនស៍ វ័ន ត្រូពិកានេះ ត្រូវបានលក់អស់ហើយ ផ្ទះវីឡាក្នុងដំណាក់កាលទី២ ក៏កំពុងត្រូវបានរៀបចំសម្រាប់ការដាក់លក់ផងដែរ។
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេនៅប្រទេសកម្ពុជា ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរនូវគម្រោងចំនួន ៦ នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានក្រឡាផ្ទៃសំណង់សរុបជាង ២០លានម៉ែត្រការ៉េ ដោយមានដីបម្រុងជាង ១២លានម៉ែត្រការ៉េនៅទូទាំងប្រទេស។
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តការអភិវឌ្ឍលំនៅឋានទំនើប ផ្សារទំនើប និងការិយាល័យទំនើប សម្រាប់ប្រជាជនវណ្ណៈកណ្តាលនៅកម្ពុជាដែលកំពុងរីកចម្រើន និងអ្នកទិញបរទេសដែលមានចក្ខុវិស័យ៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022