ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលពានរង្វាន់ពីរគឺពានរង្វាន់«ធនាគារដែលមានសេវាកម្មអតិថិជនល្អបំផុតឆ្នាំ២០២២»និង«ស្ថាប័នការងារល្អបំផុតក្នុងវិស័យធនាគារនៅកម្ពុជាឆ្នាំ២០២២»ពីពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិ ២០២២។រូបភាព៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលបាន​ពានរង្វាន់ពីរ​គឺ​ ពានរង្វាន់​«ធនាគារដែល​មានសេវាកម្មអតិថិជនល្អបំផុតឆ្នាំ២០២២»និង​«ស្ថាប័នការងារល្អបំផុតក្នុងវិស័យធនាគារនៅកម្ពុជាឆ្នាំ២០២២»នៃ​ពានរង្វាន់​ហិរញ្ញវត្ថុអន្តរជាតិ ២០២២(International Finance Awards 2022)។

ហិរញ្ញវត្ថុអន្តរជាតិ(International Finance)គឺជាទស្សនាវដ្តីអាជីវកម្ម និងហិរញ្ញវត្ថុដ៏ប្រណិតមួយដែលបោះពុម្ពដោយ International Finance Publications Limitedរបស់ចក្រភពអង់គ្លេស។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បាន​ឱ្យដឹងថា ពានរង្វាន់«ធនាគារដែលមានសេវាកម្មអតិថិជនល្អបំផុតឆ្នាំ២០២២»បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរដល់អតិថិជន ស្របតាមបាវចនាប្រតិបត្តិការរបស់យើងគឺ«អតិថិជនជាចម្បង»។

ធនាគារនេះបន្តថា៖«ឆ្លៀតក្នុងឱកាសនេះយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានចែករំលែកការសរសើរនិងមតិកែលម្អនានា។ យើងប្តេជ្ញាបន្តផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារជាទីគាប់ចិត្ត ជូនដល់អតិថិជនទាំងអស់ជាមួយនឹងបុគ្គលិកដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់»។

​ដោយឡែក ពានរង្វាន់«ស្ថាប័នការងារល្អបំផុតក្នុងវិស័យធនាគារនៅកម្ពុជាឆ្នាំ២០២២»គឺជាភស្តុតាងនៃការសន្យាចំពោះបុគ្គលិករបស់យើង​ដោយស្របតាមគុណតម្លៃសំខាន់ៗសម្រាប់បុគ្គលិកចំនួនបីគឺ​ វប្បធម៌ និងបរិយាកាសការងារ ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងតម្លៃតបស្នង និងអត្ថប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែង។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជា ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា រវាងក្រុមហ៊ុន J Trust co., Ltd និង​ ក្រុមហ៊ុន ​Royal Group Finance Co., Ltd។ ក្រុមហ៊ុន​ J Trust ជាក្រុមហ៊ុន​គ្រប់គ្រងហិរញ្ញវត្ថុ​ចម្រុះជប៉ុនដែលចុះ​បញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ​។​

​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានបុគ្គលិក​បម្រើការងារ​ជាង ៦០០នាក់ ជាមួយនឹងសាខា​ចំនួន ១៧ នៅរាជធានីភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម​ និងព្រះសីហនុ​៕