
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត FWD Cambodia នៅថ្ងៃទី១ ខែសីហា បានប្រកាសជាផ្លូវការភាពជាដៃគូលើប្រព័ន្ធទូទាត់ចំណាយដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលនឹងជួយឱ្យការគ្រប់គ្រងទិន្នន័យកាន់តែមានប្រសិទ្ធភាពលើសេវាកម្មធានារ៉ាប់រងជូនអតិថិជន។
ភាពជាដៃគូលើប្រព័ន្ធទូទាត់ចំណាយរវាងប្រព័ន្ធស្នូលរបស់ធនាគារ(Core Banking System) ជាមួយនឹង Enterprise Resources Planning(ERP)របស់ក្រុមហ៊ុន FWD Cambodia តាមរយៈបណ្តាញផ្ទេរទិន្នន័យដែលមានសុវត្ថិភាព(Secure File Transfer Protocal-sFTP)សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយដែលជាផ្នែកមួយនៃ Corporate Connect Solutions(CCS)របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
ការភ្ជាប់ប្រព័ន្ធទាំងពីរនេះ មានគោលបំណងជួយឱ្យការគ្រប់គ្រងទិន្នន័យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយសម្រាលបន្ទុករបស់ក្រុមការងារផងដែរ។ គម្រោងនេះកឺជាកិច្ចសហការរវាង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង FWD Cambodia ដើម្បីឆ្ពោះទៅរកភាពងាយស្រួលក្នុងការទូទាត់ចំណាយដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia។រូបភាព៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia ថ្លែងថា ដំណោះស្រាយបែបឌីជីថលនេះបានជួយសម្រួលដំណើរការនិងផ្តល់បទពិសោធន៍ល្អសម្រាប់ក្រុមការងារ និងដៃគូអាជីវកម្មស្របគ្នាទៅនឹងចក្ខុវិស័យរបស់យើងក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាកម្មធានារ៉ាប់រងជូនអតិថិជន។
លោក រដ្ឋា ថ្លែងដូច្នេះថា៖«ខ្ញុំពិតជាមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមការងាររបស់ FWD Cambodia ក៏ដូចជា ក្រុមការងារធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការចាប់ជាដៃគូលើប្រព័ន្ធទូទាត់ចំណាយនេះ»។

លោក Toru Myochin នាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។រូបភាព៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
លោក Toru Myochin នាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ FWD Cambodia ដែលបានជ្រើសយកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ជាដៃគួសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ FWD Cambodia មកលើធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ យើងជឿជាក់យ៉ាងមុតមាំថាអ្នកផ្តល់សេវាកម្មនិងដៃគូទាំងអស់របស់ FWD Cambodia អាចទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគ្រប់គ្រងការទូទាត់ចំណាយនេះ ផងដែរ។
លោក Toru Myochin ថ្លែងដូច្នេះថា៖«ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។នេះរួមបញ្ជូលទាំងបច្ចេកវិទ្យាដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើងដែលប្រព្រឹត្តិទៅបានដោយស្វ័យប្រវត្តិ។ធនាគារ បានដាក់ដំណើរការជាផ្លូវការនូវបណ្តាញទូទាត់តាមរយៈ CCS នៅដើមឆ្នាំនេះ ដែលក្នុងនោះ មាន Swift FIN/MT101 Swift FileAct និងsFTP»។
លោកបន្ថែមថា៖«ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្សដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដារបស់ធនាគារ អន្តរជាតិមកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិនិងអន្តរជាតិ»។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់គឺជាក្រុមហ៊ុនបណ្តាក់រួមគ្នារវាង(J Trust co., Ltd) និងក្រុមហ៊ុនRoyal Group Finance Co., Ltd។ ក្រុមហ៊ុន J Trust ជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុនដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានបុគ្គលិកបម្រើការងារជាង ៦០០នាក់ ជាមួយនឹងសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម និងព្រះសីហនុ។
ក្រុមហ៊ុន FWD Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅតំបន់អាស៊ីដែលមានអតិថិជន១០លាននាក់ក្នុងទីផ្សារចំនួន១០។ក្រុមហ៊ុននេះមានបុគ្គលិកសរុបជាង៦ពាន់នាក់ ទីប្រឹក្សាធានារ៉ាប់រង៣ ៩០០០នាក់ និងមានទំហំទ្រព្យសកម្មសរុប៦៣,៧ប៊ីលានដុល្លារគិតត្រឹមឆ្នាំ២០២១៕
- ARDBចុះកិច្ចព្រមព្រៀងកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ៣ដើម្បីផ្តល់កម្ចីដល់កសិករខ្នាតតូច - នៅថ្ងៃទី 15/08/2022
- សណ្ឋាគារ SUN & MOON Riverside ជ្រើសរើសផ្លេតហ្វម INTELITY ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់គាំទ្រភ្ញៀវ - នៅថ្ងៃទី 15/08/2022
- បញ្ចប់កម្មវិធី CAVAC៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាប្រគល់ជំនួយរថយន្ត៤គ្រឿងដល់ក្រសួងកសិកម្ម - នៅថ្ងៃទី 13/08/2022