​រោងចក្រ​ផលិតទឹក​ អូ គូលែន​ ស្ថិតនៅក្នុង​ខេត្ត​សៀមរាប។រូបភាព៖ Kulara Water

ក្រុមហ៊ុន Kulara Water Co., Ltd ជា​ក្រុមហ៊ុន​ផលិត​ទឹករ៉ែ​ធម្មជាតិ​ម៉ាក អូ គូលែន​ (Eau Kulen)​បាន​ឈ្នះពាន់រង្វាន់​ភាពជាអ្នកដឹកនាំអាជីវកម្មដែលមានទំនួលខុសត្រូវពី​កម្មវិធី​ពានរង្វាន់សហគ្រាសទទួលខុសត្រូវអាស៊ី(AREA)​ឆ្នាំ​២០២២​ដែល​រៀបចំដោយ​អង្គការ​ Enterprise Asia។

កម្ម​ពិធីប្រគល់រង្វាន់ត្រូវ​ធ្វើឡើង​តាម​អនឡាញ​ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២២។

AREA បាន​ឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ន ដើមឈើកម្រជាង ១៥០ ០០០ដើម​ត្រូវបានដាំជាផ្នែកមួយ​នៃកម្មវិធីដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន Kulara Water។ ក្រុមហ៊ុន​ក៏​ទើប​តែ​បើក​ដំណើរការ​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ Hybrid ​របស់​ខ្លួន​ដែល​កម្លាំង ​៦៥០គីឡូវ៉ាត់ម៉ោង បូក ទំហំ​ ៨៩៦គីឡូវ៉ាត់ម៉ោងដែល​វា​នឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះ​កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

យោងតាមការប៉ាន់ប្រមាណចុងក្រោយ ថាមពល​អគ្គិសីដើរដោយពន្លឺ​ព្រះអាទិត្យថ្មីនឹងអាចសន្សំសំចៃប្រេងបានយ៉ាងហោចណាស់ ១៦៦ ៣៣០លីត្រក្នុងមួយឆ្នាំ និងកាត់បន្ថយកាបូនឌីអុកស៊ីតរបស់ក្រុមហ៊ុនដោយច្រើនជាង ៤៥០តោននៃឧស្ម័នការបូនិក​(CO2) ក្នុងមួយឆ្នាំ។

AREA និយាយថា៖«ក្រោមការដឹកនាំរបស់ក្រុមហ៊ុនបាន​រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាឡើយ ហើយបានបំផុសគំនិតអ្នកដទៃឱ្យអនុវត្តការអនុវត្តការ​ទទួលខុស​ត្រូវ​សង្គម(CSR) ដ៏ល្អបំផុត ដើម្បីជាប្រយោជន៍ដល់ចំនួនច្រើនបំផុត ហើយក្រុមហ៊ុន​នេះ​បាន​ប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

ជាមួយ​គ្នា AREA Kulara Water បាន​ចូល​រួម​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​បរិស្ថានដល់​កុមារចំនួន ៥៨២នាក់មកពី​សាលាបឋមសិក្សាចំនួន៣​ ដោយ​បាន​ដាំ​ដើមឈើជិតផុតពូជចំនួន ១៧ ប្រភេទ ដើម្បី​ស្តារព្រៃ​ឡើង​វិញ​។

AREA ​បន្តថា៖«យើងខិតខំការពារធនធានធម្មជាតិ និងជីវៈចម្រុះរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ»។

សារព័ត៌មាន​ខ្មែរណាស់ ពុំអាចសុំ​ការ​អត្ថាធិប្បាយ​បន្ថែមពីលោក Jacques MARCILLE នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Kulara Water នៅថ្ងៃទី២៨ កក្កដានេះ។

ទោះបីយ៉ាងណ លោក Richard Tsang ប្រធានអង្គការ​ Enterprise Asia ជាអ្នករៀបចំ​កម្មវិធី​ពាន់រង្វាន់នេះ បាន​ថ្លែង​សុន្ទរកថាស្វាគមន៍របស់គាត់ថា៖« ជំងឺរាតត្បាតបានជំរុញកំណើនរបស់យើង ហើយនេះគ្រាន់តែជាការចាប់ផ្តើមនៃការផ្លាស់ប្តូរកាន់តែច្រើនឡើង។តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ យើងអាចផ្តល់នូវតម្រូវការចាំបាច់។ការវិនិយោគ និងសកម្មភាពដើម្បីពន្លឿនវឌ្ឍនភាពក្នុងវិស័យសង្គម បរិស្ថាន និងសេដ្ឋកិច្ច»។

លោក Eugene Chien ប្រធានគណៈកម្មាធិការវិនិច្ឆ័យរបស់ AREA បាននិយាយថា៖«ខ្ញុំមានមោទនភាពដែលអ្នកចូលរួមជាច្រើននៅឆ្នាំនេះបានខិតខំអនុវត្តការអនុវត្តនេះ ក៏ដូចជា គ្រប់គ្រងការបន្តនៃគំនិតផ្តួចផ្តើម CSR របស់ពួកគេ និងវិវឌ្ឍន៍ពួកគេទៅជាបណ្តាក់ទុនធំជាងមុន។ គម្រោងដែលមាននិរន្តរភាពពាក់ព័ន្ធកាន់តែច្រើនទៅនឹងសហគមន៍គោលដៅ និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានដ៏មានអត្ថន័យនៅក្នុងសង្គម»។

កាលពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន Kulara Water បានឈ្នះពានរង្វាន់​អាជីវកម្ម​ដែល​មានការ​ទទួលខុស​ត្រូវ​សង្គម(CSR)លើកទី១​ពីសភាពាណិជ្ជកម្ម​អឺរ៉ុប​និង​ពានរង្វាន់​សហគ្រាសដែលមានទំនួលខុសត្រូវអាស៊ី(Asia Responsible Enterprise Awards)លើ​ការវិនិយោគលើមនុស្ស នៅ​ឆ្នាំ​២០២០៕