អំឡុងពេលប្រទេសមួយចំនួនកំពុងប្រឈមនឹងការខ្វះប្រេងឥន្ធនៈប្រើប្រាស់ ដូចជានៅប្រទេសស្រីលង្កានិងប្រទេសឡាវជាដើម សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យពលរដ្ឋដែលមានលទ្ធភាព គួរតែងាកទៅទិញរថយន្តអគ្គិសនីមកប្រើប្រាស់វិញ។

សម្ដេច ហ៊ុន សែន បានព្រមានថា ប្រេងដែលកម្ពុជាបានទិញមកស្ដុកទុក នឹងអាចប្រើប្រាស់អស់ ហើយនៅពេលនោះ សូម្បីមានលុយ ក៏ពិបាករកទិញប្រេងមកប្រើប្រាស់ដែរ៕