លោក ជា ទី មេឃុំសឿ បានប្រាប់ឱ្យដឹងថា រហូតដល់ថ្ងៃនេះប្រជាកសិករដែលបង្កបង្កើនស្រូវ កំពុងខ្វះខាតទឹកបញ្ចូលស្រូវ បង្កឱ្យប៉ះពាល់ជាង ៣ ០០០ហិកតា និងស្រូវស្វិតខូចជាង ១ ០០០ ហិកតាមានចំនួន១៣ភូមិ ក្នុងឃុំសឿ ស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ។រូបភាព៖ កោះសន្តិភាព​

ខេត្ត​បន្ទាយ​មាន​ជ័យ៖​ ប្រជា​កសិករ​ឃុំ​សឿ​ ​​ស្រុក​មង្គល​បូ​រី ដែលបង្កបង្កើន​ផល​ស្រូវ​មាន​ដើម​ទង​ទៅ​​ហើយនោះ បែរ​ជា​​គ្មាន​ទឹក​អាចប៉ះ​ពាល់​ជាង​ ៣ ០០០​ហិ​កតា​ និងធ្វើឱ្យខូចស្វិត​​ជាង ​១ ០០០​ហិ​កតា គិតនៅ​នៅ​​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២។

លោក ជា ទី មេឃុំ​សឿ​បាន​ប្រាប់ឱ្យ​ដឹង​​ថា​ ​រហូត​ដល់​ថ្ងៃនេះ​ប្រជា​កសិករ​ដែល​បង្កបង្កើន​​​ស្រូវ​ កំពុង​ខ្វះខាត​​ទឹក​បញ្ចូល​ស្រូវ​ ​បង្កឱ្យប៉ះ​ពាល់​​ជាង ​៣ ០០០​ហិ​កតា និង​ស្រូវ​ស្វិត​ខូច​​ជាង​ ១ ០០០​ ហិ​កតា​មានចំនួន​​១៣​ភូមិ ​ក្នុង​ឃុំ​សឿ​ ស្រុក​មង្គល​បូ​រី ទាំង​នៅ​ខាងលិច​ស្ទឹង​ និង​ខាងកើត​ ត្រូវ​បាន​ខ្វះ​ទឹក​បញ្ចូល​ស្រូវ។

លោក​បាន​បញ្ជាក់​ថា​ ​ស្រូវ​ដែល​រងប៉ះ​ពាល់​ជាង​៣.០០០​ហិ​កតា​ក្នុង​ឃុំ​សឿ​ បើសិនជា​គ្មាន​ភ្លៀង​ធ្លាក់​រយៈពេល​១​ស​ប្តា​ហ៍​ទៀតនោះ ​អាច​ស្រូវ​ស្វិត​ខូច​អស់ ដែល​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​មិន​ប្រកាន់​រដូវ​ ដូច​ជា​ស្រូវ​សែន​ក្រអូប និង​អ៊ី​អ៊ែរ​ ដែល​ជា​ស្រូវស្រាល​រយៈពេល​អាច​៣​ ទៅ​៤​ខែ​ដែល​មានទឹក​គ្រប់គ្រាន់​ទទួលផល​នៅ​អំឡុង​ខែ​ក​ក្ក​ដា​រាល់​ឆ្នាំ ​តែ​ឆ្នាំ​២០២២​នេះ ​ស្រូវ​គ្មាន​ទឹក​បញ្ចូល​ស្រូវ​។

លោក ជា ទី បាន​បញ្ជាក់​ថា​ ​រយៈពេល​ជិត​១​ខែ​ហើយ​គ្មាន​ភ្លៀង​ធ្លាក់​ធំដុំ​នោះ​ទេ ​មាន​ភ្លៀងរលឹម​មក​តិចតួច​ម្តង​ទៅ​២​ដង ហើយ​ទឹក​ដែល​បើក​អោយ​ពី​ផ្នែក​ខាងលើ​ មាន​តាម​ប្រឡាយ​មេ​តិចតួច​ណាស់ គឺ​បាន​តែ​អ្នក​ធ្វើ​ជាប់​ប្រឡាយ​បាន​បូម​បញ្ចូល​ស្រូវ។

ចំណែក​អ្នក​នៅ​ឆ្ងាយ​ ​មិន​ទាន់​គ្មាន​ទឹក​បញ្ចូល​ស្រូវ​ទេ​ ហើយ​នៅ​ពេល​បើក​ចូល​ប្រឡាយ​ចែក​ទៅ​ឃុំ​ចំណោម​ដែល​ជាប់​គ្នា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​នេះ​ ឃើញ​មានទឹក​ក្នុង​ស្ទឹង​ខ្លះ​ដែល​បើ​កទំលាក់​ពី​ផ្នែក​ខាងលើ​តែ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ទើប​ឆ្នាំ​២០២២​នេះ​ ដែល​ប្រជា​កសិក​បង្កបង្កើន​ផល​ស្រូវ​ខ្វះ​​ដែល​ប៉ះ​ពាល់​១៣​ភូមិ​ស្មើ​ជាង​ ៣ ០០០​ហិ​កតា។

គួរ​រំលឹក​ថា​ ​នៅ​ឆ្នាំ​២០២២នេះ ​ប្រជា​កសិករ​ដែល​បង្កបង្កើន​ផល​ស្រូវ​មាន​ដើមដង​ខ្វះទឹក​បញ្ចូល​ស្រូវ​មាន​៣​ទៅ​៤​ឃុំ​ដែល​ជាប់​ដងស្ទឹង​មង្គល​បូ​រី បើសិនជា​មន្ត្រី​ជំនាញ​ ឬអាជ្ញាធរ​ជួយ​អន្តរាគមន៍​ស្រូវ​ដែល​ប៉ះពាល់​អាច​គ្រៀម​ស្វិត​ងាប់​អស់​៕