
ក្រសួងពាណិជ្ជកម្ម បានប្រកាសពន្យាពេលផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកក្កដានេះ ដោយសារ សង្កេតឃើញអាជីវករ សហគ្រាស ក្រុមហ៊ុនជាច្រើនលើសលប់បានមកស្នើសុំលិខិតអនុញ្ញាត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៣០ មិថនា។
ក្រសួងបន្តថា ការសម្រេចពន្យារពេលផាកពិន័យនេះគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា វេលាម៉ោង ៥ល្ងាច ហើយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំ នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្ត ដែលរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនតាំងនៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្រសួងបញ្ជាក់ថា៖«ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្តន្ទាទោសដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក»។
ទោះជាយ៉ាងណា លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់ប្រាប់សារព័ត៌មានខ្មែរណាស់ថា មានអាជីវកម្មមួយចំនួន ដែលលើកលែងមិនអនុញ្ញាតឱ្យចុះបញ្ជីមានមានដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវារបស់ខ្លួន រួមបញ្ជូលទាំងការផ្សាយលក់ទំនិញ ឬសេវាដែលមិនមែនជាសំណើបង្កើតកិច្ចសន្យា ការបម្រុងទុកសេវាដែលមិនមានការកក់ប្រាក់ ឬទូទាត់កម្រៃដោយអតិថិជន ការលក់ទំនិញ ឬសេវាកម្មរបស់រូបវន្តបុគ្គល ឬសហគ្រាសឯកបុគ្គល ដែលមានផលរបរនៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច និងការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណគ្រួសារតាមរដូវកាល។
យោងតាមច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូច បានបញ្ជាក់ថា ចំពោះអាជីវកម្មប្រតិបត្តិការ ដោយមិនសុំច្បាប់អនុញ្ញាត ត្រូវបញ្ឃប់សកម្មភាព ឬប្រតិបត្តិការអាជីវកម្ម និងត្រូវទទួលការផាកពិន័យជាប្រាក់១០លានរៀល៕
- សមាគមស្វាយចន្ទីកម្ពុជាកំពុងពង្រីកបេសកកម្មជួយរកទីផ្សារឱ្យកសិករដាំស្វាយកែវរមៀត - នៅថ្ងៃទី 15/08/2022
- រដ្ឋមន្ត្រីណែនាំឱ្យអ្នកចិញ្ចឹមជ្រូកទាញថាមពលព្រះអាទិត្យប្រើប្រាស់ដើម្បីកាត់បន្ថយថ្លៃដើមផលិត - នៅថ្ងៃទី 15/08/2022
- លោកស្រី សំណាង បើកសិប្បកម្មកែច្នៃខ្ញី ខ្ជាយ ពន្លៃ រំដេង និងរមៀត ជាម្សៅសុខភាព - នៅថ្ងៃទី 12/08/2022