រូប​លោក​អតីតប្រធានាធិបតី Donald Trump ក្នុង​អំឡុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News ត្រូវ​គេ​បង្ហាញ​នៅ​ក្នុង​អំឡុង​សវនាការ​របស់​គណៈកម្មាធិការ​សភា​ស៊ើបអង្កេត​កុបកម្ម​ថ្ងៃ ៦ ​មករា នៅ​វិមាន​សភា​​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។

វ៉ាស៊ីនតោន — 

ក្រុម​ប្រឹក្សា​សភា​ដែល​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ទី ៦​ ខែ​មករា ​ឆ្នាំ​២០២១​ លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ Capitol ​នឹង​បើក​សវនាការ​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ «ដើម្បី​បង្ហាញ​ភ័ស្តុតាង​ដែល​ទទួល​បាន​នាពេល​ថ្មីៗ​នេះ ​និង​ស្តាប់​សក្ខីកម្ម​សាក្សី»។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណៈ​កម្មាធិការ​ដែល​ប្រកាស​សវនាការ​នេះ​មិន​បាន​បង្ហាញ​អត្ត​សញ្ញាណ​សាក្សី​ឬ​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ភ័ស្តុតាង​ដែល​ខ្លួន​នឹង​បង្ហាញ​នោះ​ទេ។​

សវនាការ​នៅ​ថ្ងៃអង្គារ​នេះជារឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើលដោយសារ​គណៈ​កម្មាធិការ​នេះ​បាន​និយាយ​ថា​ សវនាការ​បន្ទាប់​របស់​ខ្លួន​នឹង​ធ្វើ​ក្នុង​ខែ​កក្កដា​ដោយ​ផ្តោត​លើ​ក្រុម​ជ្រុល​និយម​ក្នុង​ស្រុក​ដែល​បាន​រំលោភ​បំពាន​វិមាន​សភា​និង​សកម្មភាព​របស់​អតីត​ប្រធានាធិបតី​លោក​ Donald Trump ​នៅពេល​ដែល​ការ​វាយ​ប្រហារ​បាន​បន្ត។​

អ្នកគាំទ្រ​លោក​ Trump ​បាន​សម្រុក​ចូល​វិមាន​សភា​ ខណៈ​សមាជិក​សភា​កំពុង​ប្រជុំ​ដើម្បី​បញ្ជាក់​ពី​ជ័យជម្នះ​របស់​លោក​ ​Joe Biden​ ក្នុង​ការបោះ​ឆ្នោត​កាល​ពីឆ្នាំ​២០២០។​

សវនាការ​មុនៗ​ចំនួន​៥​លើក​របស់​គណៈ​កម្មាធិការ​នេះ​បាន​ប្រើ​វីដេអូ​នៃ​ការ​វាយ​ប្រហារ​ ​វីដេអូ​ថត​ការ​ផ្តល់​កសិណ​សាក្សី​ និង​បទ​សម្ភាសន៍​ផ្សាយ​ផ្ទាល់​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​លោក​ Trump ​និង​សម្ពន្ធមិត្ត​ព្យាយាម​ដាក់​សម្ពាធ​ឱ្យ​អតីត​អនុ​ប្រធានាធិបតី​លោក​ Mike Pence ​ឱ្យ​ក្រសួង​យុត្តិធម៌​ និង​មន្ត្រីរដ្ឋ​បដិសេធ​លទ្ធផល​ការ​បោះឆ្នោត៕​

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press និង​ Reuters